Connect with us

ព័ត៌មានជាតិ

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យ​ចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬ ការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

បានផុស

នៅ

កម្មវិធី HEINEKEN Sustainathon ប្រចាំឆ្នាំ​លើក​ទី​២ បានមក​វិញ​ម្តង​ទៀតហើយ​នៅ​ឆ្នាំនេះ​ក្រោម​ប្រធានបទ «​ច​ក្រា​វិស័យ​បរិស្ថាន (​ការបង្កើន​ការប្រើប្រាស់​ឡើងវិញ​)» ដោយមាន​ភាពជា​ដៃគូ​ជាមួយ​អង្គការ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​កម្ពុជា (GIZ Cambodia) ដែល​នឹង​បើក​ការដាក់​ពាក្យ​ក្នុង​ខែមីនា​នេះ​។

រូបភាពកាលពីវគ្គមុនរបស់កម្មវិធី HEINEKEN Sustainathon ដែលចូលរួមសហការដោយ
Startup Factory
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតប្រជែង​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សិក្ខាសាលា​នេះ ផ្តល់ឱកាស​ដល់​អ្នកមាន​ទេពកោសល្យ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​ដើម្បី​ពង្រឹង​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​កម្ពុជា​។ កម្មវិធី HEINEKEN Sustainathon លើក​ទី​២​នេះ នឹង​ត្រូវបាន​រៀបចំឡើង​ស្របគ្នា​នឹង​ខួប​អនុស្សាវរីយ៍​លើក​ទី ៣០ របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ចំពោះ​ប្រទេស​កម្ពុជា ដែលជា​កម្មវិធី​ដ៏​សំខាន់​មួយ​នៅ​ឆ្នាំ​២០២៤​។​

កម្មវិធី​នេះ​គាំទ្រ​ដល់​មហិច្ឆតា «​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» រយៈពេល​វែង​របស់​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែលមាន​បំណង​ធ្វើការ​រួមចំណែក​ជា​វិជ្ជមាន​តាមរយៈ​សសរស្ដម្ភ​សំខាន់ៗ​ចំនួន​បី​គឺ បរិស្ថាន សង្គម និង​ការប្រើប្រាស់​ប្រកបដោយ​ការទទួលខុសត្រូវ​។ កម្មវិធី HEINEKEN Sustainathon លើក​ទី​១ បានបញ្ចប់​នៅ​ឆ្នាំ​២០២៣ ដែលមាន​អ្នកចូលរួម​ចំនួន ៧៨ នាក់ ក្រោម​ប្រធានបទ «​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​» ដើម្បី​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​ដើម្បី​ជម្រុញ​អ្នកប្រើប្រាស់​ឱ្យប្រើ​ប្រាស់​ប្រកបដោយ​ទំនួល​ខុសត្រូវ។​

លោកស្រី Anne de Graaf នាយក​កិច្ចការ​សាជីវកម្ម​នៅ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍ថា​៖ « កម្មវិធី HEINEKEN Sustainathon បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ជំរុញឱ្យមាន​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​ទៅដល់​អនាគត​អ្នកដឹកនាំ​របស់​ប្រទេស​កម្ពុជា​។ នាពេល​ថ្មីៗ​នេះ យើង​បានធ្វើ​យុទ្ធនាការ​ប្រមូល​ដប​ត្រឡប់មកវិញ និង​ប្រើប្រាស់​ថាមពល​កម្ដៅ​ផ្តល់​ដោយ​រោងចក្រ​ជីវម៉ាស ដែល​ប្រើ​អង្កាម​ក្នុងស្រុក ដើម្បី​គាំទ្រ​ដល់​គោលដៅ​ជា​សាកល​របស់​យើង​លើ​ការប្រើប្រាស់​ឡើងវិញ​។ បន្ថែម​ពីនេះ​ក៏​នៅមាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​រៀន និង​ត្រូវធ្វើ​ដើម្បី​ឈានទៅ​មុខ​បន្តទៀត​។ សកម្មភាព​ទាំងនេះ​ជា​ប្រធានបទ​នៃ​កម្មវិធី Sustainathon ដែលមាន​ដូចជា​៖ បង្កើន​ការយល់ដឹង និង​ការស្វែងរក​គំនិត​ជា​ក្រុម​ដែល​អាច​ត្រូវបាន​អនុវត្ត​យ៉ាង​ងាយស្រួល​នៅ​កម្រិត​សហគមន៍ និង​ជំរុញ​ការប្រើប្រាស់​ប្រកបដោយ​ចីរភាព​បន្ថែមទៀត​។ រាល់​គំនិត និង​ជំហាន​មិន​ថា​ធំ ឬ​តូច​យើង​ទទួលយក​ទាំងអស់​។​

​កម្មវិធី Sustainathon ឆ្នាំនេះ ប្រធានបទ «​ច​ក្រា​វិស័យ​បរិស្ថាន (​ការបង្កើន​ការប្រើប្រាស់​ឡើងវិញ​)» ដែល​លើកទឹកចិត្ត​អ្នកចូលរួម​ឱ្យមាន​ភាព​ច្នៃប្រឌិត ដើម្បី​ផ្សព្វផ្សាយ​គោលការណ៍​ប្រើប្រាស់​ឡើងវិញ ដែល​ផលិតផល​អាច​ប្រើប្រាស់​ម្តង​ហើយ​ម្តងទៀត បានយូរ​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​កាត់បន្ថយ​កាកសំណល់ និង​កាត់បន្ថយ​ការប្រើប្រាស់​ធនធាន​ដ៏​មានតម្លៃ​។ អ្នកចូលរួម​នឹង​ប្រកួតប្រជែង​យក​រង្វាន់​ជា​សាច់ប្រាក់​រហូតដល់​២.៦០០ ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ក្រុម​ជ័យលាភី​ចំនួន ៣ ក្រុម ។ លើសពី​ការប្រកួតប្រជែង អ្នកចូលរួម​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សិក្ខាសាលា​ដោយផ្ទាល់ និង​ទទួលបាន​ការណែនាំ​ជាមួយ​អ្នកជំនាញ​ផ្នែក​ចីរភាព​ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​បង្រៀន​អំពី​ការអនុវត្ត​អាជីវកម្ម​ជាក់ស្តែង និង​ជំនាញ​សំខាន់ៗ ដូចជា ការបង្កើត​ទំនាក់ទំនង និង​ការធ្វើការងារ​ជា​ក្រុម​។

​អ្នក​ដែល​អាច​ចូលរួម​កម្មវិធី Sustainathon គឺជា​និស្សិត​សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​១៨ ឆ្នាំ​មកពី​គ្រប់មុខ​វិជ្ជា​សិក្សា និង​មាន​ឆន្ទៈ​ក្នុងការ​បង្កើត​ផល​វិជ្ជមាន​ទៅ​សង្គម​។ នៅក្នុង​ទម្រង់​បែបបទ​ដាក់ពាក្យ អ្នកចូលរួម​នឹង​តម្រូវឱ្យ​ដាក់​ស្នើ​គំនិត​ដំបូង ស្តីពី​ការលើកកម្ពស់​ការបង្កើន​ការប្រើប្រាស់​ឡើងវិញ​នៅក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ ឬ​នៅក្នុង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ​។ អ្នកចូលរួម​អាច​ចូលរួម​ជា​បុគ្គល ឬ​ជា​ក្រុម​ដែលមាន​សមាជិក​រហូត​ដល់​បួន​នាក់​ដោយ​ម្នាក់ៗ​នាំមក​នូវ​ជំនាញ​ផ្សេងៗ ឬ​ការយល់ដឹង​អំពី​វិស័យ​ទាំងនេះ ដើម្បី​រួមចំណែក​ដល់​ការដោះស្រាយ​បញ្ហា​ប្រឈម​។ កម្មវិធី​នេះ​មាន​ដំណាក់កាល​មួយចំនួន​ដូចជា​៖ ការពិភាក្សា​ស្វែងរក​គំនិត​(Hatch), កម្មវិធី Hackaton (Hack-fest), ជំរុំ​ពិភាក្សា (Boothcamp) និង កម្មវិធី Final Pitch ដែល​ចាំបាច់​សម្រាប់​អ្នក ដែល​ត្រូវបាន​ជ្រើសរើស​ចូលរួម​កម្មវិធី។

កម្មវិធី​នេះ​ត្រូវបាន​បើក​ឱ្យ​ដាក់ពាក្យ​ចូលរួម​ចាប់ពីពេលនេះ​តទៅ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (https://www.facebook.com/HEINEKENCambodia) ដែល​ការដាក់​ពាក្យ​នេះ នឹង​ផុតកំណត់​នៃ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤​។ អ្នកចូលរួម​ក៏​អាច​តាមដាន​ដៃគូ​យុទ្ធសាស្ត្រ​របស់​កម្មវិធី HEINEKEN Sutainathon គឺ អង្គការ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​កម្ពុជា (GIZ Cambodia) (https://www.facebook.com/gizcambodia) សម្រាប់​ព័ត៌មាន​ថ្មីៗ​បន្ថែម។

គួរ​រំលឹក​ថា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាពសប្បាយ​រីករាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសា និង​អតិថិជន ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក​យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់ ដូចជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។

ជាមួយនឹង​ការ​គ្របដណ្ដប់​នៅ​ទូទាំងប្រទេស និង​ដោយមាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិតនៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០.០០០* នាក់​នៅ​ទូទាំង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានបំណង «​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ជាមួយនឹង​ការ​ផ្តោតលើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​ដែល​ស្ថិតនៅលើ​ដំណើរ​ឆ្ពោះទៅកាន់​ពិភពលោក​ដែលមាន​អព្យាក្រឹត​កាបូន កាន់តែ​ស្មើភាព និង​កាន់​តែមាន​សុខភាព​ល្អ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក។

*​ប្រភព ៖ ការលក់​ផ្ទៃក្នុង​ឆ្នាំ​២០២២, ការសិក្សា​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច​ឆ្នាំ​២០២០ ទិន្នន័យ​ពី​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៩

អំពី​អង្គការ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​កម្ពុជា (GIZ Cambodia) អង្គការ​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ បាន​និង​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា តាងនាម​ឱ្យ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (BMZ) ចាប់តាំងពី​ឆ្នាំ ១៩៩៤​។ កាលពី​ឆ្នាំ ២០០១ ការិយាល័យ GIZ អចិន្ត្រៃយ៍​ត្រូវបាន​បើក​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​ដៃគូ​ដ៏​សំខាន់​មួយ​របស់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អាល្លឺម៉ង់​។ សកម្មភាព​កិច្ចសហប្រតិបត្តិការ ត្រូវបាន​ដឹកនាំ​ដោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ដែល​បាន​ព្រមព្រៀង​ជា​សកល យុទ្ធសាស្ត្រ​មន្ទីរ​បញ្ចកោណ​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម