Connect with us

ព័ត៌មានជាតិ

​លោក លី ធុជ ស្នើឱ្យស៊ុយអែត បន្តការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ​ក្នុងការចែករំលែកការអនុវត្ត និងការតស៊ូមតិសម្រាប់​ការចូលរួមជា​អន្តរជាតិ

បានផុស

នៅ

លោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីនបានស្នើឱ្យប្រទេសស៊ុយអែត បន្តការគាំទ្រផ្នែក​បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចែករំលែកការអនុវត្ត និងការតស៊ូមតិសម្រាប់​ការចូលរួមជា​អន្តរជាតិ នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ ឬ កិច្ចប្រជុំកំពូល​សៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាស្តីពីការ​ហាមការប្រើប្រាស់​មីនប្រ​ឆាំងមនុស្សឆ្នាំ២០២៤ ដើម្បី ពង្រឹងដំណើររួមគ្នាឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅថ្ងៃទី ០៦ ខែមីនាបានជួប ពិភាក្សាការងារជាមួយលោកស្រី Ann-Sofie NILSSON ឯកអគ្គរដ្ឋទូតសម្រាប់ការរំសាយអាវុធ និងការមិនរីក​សាយភាយនៃក្រសួងការបរទេសស៊ុយអែត ដេីម្បីរកគាំទ្រពីប្រទេសស៊ុយអែត លេីដំណេីរការរៀបចំកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

ក្នុងឱកាសជាមួយគ្នានោះ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសស៊ុយអែតសម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក ក្នុងនោះរួមមានការបោសសម្អាតមីន ការអប់រំយល់ដឹងអំពីមីន និងកិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខសុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍​រងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៤ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម