ព័ត៌មានជាតិ
App ថ្មីក្រសួងបរិស្ថាន អាចតាមដានដឹងដំណើរការស្នើសុំវាយតម្លៃផលប៉ះពាល់បរិស្ថានពីរោងចក្រសហគ្រាស
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងបរិស្ថាននឹងបង្កើត App ថ្មី (E-Administration) ដែលនឹងជួយសម្រួលដល់ដំណើរការស្នើសុំការវាយតម្លៃផលប៉ះពាល់បរិស្ថានពីសហគ្រាសរោងចក្រនានា។
«តាមរយៈ App នេះ នៅពេលក្រុមហ៊ុន ឬរោងចក្រសហគ្រាស ដាក់ស្នើសុំវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ថ្នាក់ដឹកនាំក្រសួងនឹងដឹងឮទាំងអស់គ្នា។ ពីណាកាក់ឯកសារ ពីណាខ្ទប់ឯកសារមើលដឹងទាំងអស់ អីចឹងលាក់លែងបាន»។ នេះបើតាមលោក អ៊ាង សុផល្លែត។

អ្វីដែលលោកស្នើគឺឲ្យក្រុមហ៊ុន ឬសហគ្រាសយកឯកសារមកចុះបញ្ជីនៅរដ្ឋបាលក្រសួង ចុះលេខនៅរដ្ឋបាល ដែលអាចឲ្យលោករួមទាំងថ្នាក់ដឹកនាំផ្សេងទៀតអាចតាមដានដឹងពីដំណើរការនៃការស្នើសុំនេះ។
លោកបានបញ្ជាក់ថា លទ្ធផលការធ្វើវាយតម្លៃផលប៉ះពាល់បឋមយ៉ាងយូរមួយខែ និងពេញលេញពី ៣ ទៅ ៦ ខែ ដែលកន្លងទៅត្រូវចាយពេលរាប់ឆ្នាំ។
លោកក៏បានបញ្ជាក់បន្ថែមមានការលើកឡើងហេតុអ្វីយកការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ឲ្យនៅក្រោមរដ្ឋមន្រ្តី ចាត់ចែង ម៉េចមិនឲ្យនៅក្រោមអគ្គនាយក។ បើតាមលោក អ៊ាង សុផល្លែត ការដាក់នៅក្រោមរដ្ឋមន្រ្តីដើម្បីសម្រួលឲ្យបានលឿនកុំឲ្យឆ្លងកាត់នីតីវិធីស្មុគស្មាញច្រើនពេក។
យោងតាមក្របខ័ណ្ឌច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ១៩៩៦ រាល់ការអនុវត្តគម្រោងវិនិយោគ តម្រូវឱ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សកម្មភាពទាំងនោះរួមមាន គម្រោងកសិ-ឧស្សាហកម្ម រោងចក្រផ្នែកផលិតផលពីឈើ និងក្រដាស ការរុករករ៉ែ រោងចក្រសារធាតុគីមី វាយនភណ្ឌ រោងចក្រថាមពល ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
ទោះជាយ៉ាងណា ក៏មានការលើកលែងលើគម្រោងទាំងឡាយណាដែលមានលក្ខណៈពិសេសនិងមានសារៈសំខាន់ខ្លាំង ដែលសម្រេចដោយរាជរដ្ឋាភិបាល។
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញប្រកាសលេខ ០២១ ស្តីពីការចាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍ ដែលជាការធ្វើបច្ចុប្បន្នភាពបន្ថែមលើអនុក្រឹត្យលេខ ៧២ ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានចុះថ្ងៃទី១១ ខែ សីហា ឆ្នាំ១៩៩៩ និងប្រកាសរួមលេខ ១៤២៨ ស្តីពីថ្លៃសេវាសាធារណៈចុះថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៤ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គោលបំណងដើម្បីចាត់ថ្នាក់គម្រោងវិនិយោគណាដែលជាកម្មវត្ថុនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ឬការវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ដោយផ្អែកលើលក្ខណៈនិង/ឬទំហំនៃគម្រោង។
គោលដៅនៃប្រកាសនេះគឺ ការចាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍ដែលតម្រូវឱ្យមានកិច្ចសន្យាការពារបរិស្ថាន ឬការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ឬការវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ។ ប្រកាសនេះត្រូវបានអនុវត្តចំពោះរាល់សំណើនៃគម្រោងអភិវឌ្ឍន៍ដែលរួមមានគម្រោងដែលមានស្រាប់ និងកំពុងបន្តរបស់
បុគ្គល ឯកជន ឬក្រុមហ៊ុនឯកជន ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ក្រុមហ៊ុនសាធារណៈ ឬក្រសួង ឬទីភ្នាក់ងាររបស់រដ្ឋាភិបាល៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ