ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសស្វែងរកពលករខ្មែរម្នាក់លួចរត់ចេញពីកន្លែងចត្តាឡីស័ក
ពលករខ្មែរម្នាក់បានរត់ចេញពីកន្លែងមណ្ឌលចត្តាឡីស័កមួយនៅក្រុងសិរីសោភ័ណមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខេត្តពាក់ព័ន្ធ ដើម្បីជួយស្វែងរក និងនាំខ្លួនពលករខ្មែរដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័ក កម្រិត២ វិទ្យាល័យ សម្តេចឪ នៅក្រុងសិរីសោភ័ណ ឲ្យមកធ្វើចត្តាឡីស័កវិញ ។

យោងមន្ត្រីចម្រុះនៅមណ្ឌលចត្តាឡីស័ក កម្រិត២ វិទ្យាល័យសម្តេចឪ នៃរដ្ឋបាលខេត្ត បន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា មានពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃម្នាក់ឈ្មោះ គង់ សេត ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅ នៅភូមិសែនជ័យ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បុរសនោះ មាន មុខរបរ កម្មករ មកពីខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យ សម្តេចឪ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក ។

បើប្រជាពលរដ្ឋណាបានឃើញជននេះ សូមរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច ហើយកុំឲ្យនៅជិតជននេះឲ្យសោះព្រោះវាអាចឆ្លងជំងឺកូវីដ១៩ បើទោះបីបុរសនេះមិនទាន់មានការឆ្លងជំងឺកូវីដ.១៩ក៏ដោយតែយើងក៏មិនប្រហែសដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី