ព័ត៌មានជាតិ
ម្ចាស់រោងចក្រណាមិនធ្វើស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម នឹងប្រឈមការពិន័យ ឬ ផ្ដន្ទាទោសតាមច្បាប់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៧ មីនា នេះថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងឡាយណាមិនធ្វើស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មតាមការណែនាំរបស់ក្រសួងទេ នឹងត្រូវប្រឈមនឹងការពិន័យ ឬផ្ដន្ទាទោសតាមច្បាប់។
លោកបានបន្តថា ក្រសួង តម្រូវឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស មានកាតព្វកិច្ចស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន ២ លើក ក្នុងមួយឆ្នាំ គឺ លើកទី ១ ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី ២ ឱ្យបានមុនដំណាច់ខែធ្នូ នៃឆ្នាំនីមួយៗ តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh/។
លោកបានបន្តទៀតថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក៏ត្រូវធ្វើការកែតម្រូវនូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យការងារឱ្យបានត្រឹមត្រូវ ដែលមានក្នុងរបកគំហើញ ចំណុចមិនត្រឹមត្រូវដោយប្រព័ន្ធស្វ័យអធិការកិច្ចការងារ មុនពេលអធិការការងារចុះត្រួតពិនិត្យ។
លោកបានបន្ថែមថា «ក្នុងរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារមានចំណុចអាទិភាពចំនួន ៣១ ដែលមានកំណត់នៅក្នុងលិខិតដាក់កំហិតរបស់អធិការការងារ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តឱ្យខាងតែបានតាមលិខិតដាក់កំហិតនេះ ក្នុងករណីល្មើសនឹងចំណុចអាទិភាពណាមួយ នឹងត្រូវទទួលរងការផាកពិន័យភ្លាមៗ ពីអធិការការងារយោងតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន»។
លោកបានបញ្ជាក់ថា ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាស មិនបានធ្វើរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារតាមកាលកំណត់ និងមិនព្រមអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ ត្រូវទទួលការពិន័យ ឬផ្ដន្ទាទោសតាមច្បាប់ និងការចាត់វិធានការតាមផ្លូវច្បាប់ពីក្រសួង។
លោកបានបន្ថែមទៀតថា ក្រសួងការងារ បាននិងកំពុងដាក់អនុវត្តនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) ដើម្បីបង្កើតវប្បធម៌អនុលោមភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន។ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តច្បាប់ជាប្រចាំនៅកម្រិតសហគ្រាស គ្រឹះស្ថាន ដោយតម្រូវឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ធ្វើការត្រួតពិនិត្យដោយខ្លួនឯងជាមុននូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
លោក កត្តា អ៊ន បានពន្យល់ថា ការដាក់អនុវត្តនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) នេះ ដោយសារកន្លងមកក្រសួងមើលឃើញពីភាពពិបាកក្នុងការប្រកាសឱ្យនិយោជិតមកទទួលរបបស្វ័យប្រកាសដែលក្រសួងធ្លាប់ប្រកាសដាក់អនុវត្តកន្លងមក ហើយរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម គឺជាផ្នែកមួយ នៃការធ្វើទំនើបកម្មរដ្ឋបាល សាធារណៈក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ ដែលបានផ្ដល់ភាពងាយស្រួល ក៏ដូចជាអត្ថប្រយោជន៍ច្រើនដល់សហគ្រាស គ្រឹះស្ថាន ជាអាទិ៍ តាមរយៈការតភ្ជាប់បណ្ដាញជាមួយនឹងសេវាសាធារណៈក្នុងវិស័យការងារ ដែលជាប្រព័ន្ធ“ផ្លាស់ប្ដូរទិន្នន័យ” អាចកាត់បន្ថយការរៀបចំឯកសារមិនចាំបាច់ដែលមានស្រាប់ក្នុងប្រព័ន្ធ។
លើសពីនេះទៀត ប្រព័ន្ធនេះ ផ្តល់ភាពងាយស្រួលក្នុងការស្វែងយល់ ជាពិសេសប្រព័ន្ធនេះមានមុខងារផ្ដល់ “ប្រឹក្សា” បង្ហាញសេចក្ដីពន្យល់ និងមាត្រាយោង។ ជាប្រព័ន្ធ“ស្វ័យអធិការ” ដោយសាមីរោងចក្រ សហគ្រាស អាចធ្វើស្វ័យអធិការជាមុនក្នុងអំឡុងឆមាសដែលបានកំណត់ និងអាចកែតម្រូវឱ្យអនុលោមភាពការងាររបស់ខ្លួនតាមរយៈរបកគំហើញចំណុចមិនត្រឹមត្រូវដោយប្រព័ន្ធស្វ័យអធិការកិច្ចការងារ សំដៅបង្កើតវប្បធម៌អនុលោមភាពការងារ និងធានានូវការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ-និយោជិត៕
អត្ថបទ ៖ សំអឿន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់