Connect with us

ព័ត៌មានជាតិ

លោក ស សុខា៖ ឆ្នាំ២០២៣ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា សម្រេចបានលទ្ធផលការងារជាង ៧០%

បានផុស

នៅ

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) លោក ស សុខា បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ក.យ.គ សម្រេចបានលទ្ធផលការងារ ៧០.១៦% នៃផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ ព្រមទាំងបានជំរុញឱ្យយុវជនចូលរួមព្រឹត្តិការណ៍នានា និងកិច្ចការងារក្នុងសង្គមកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា លើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

ប្រធាន ក.យ.គ បានលើកឡើងនូវសមិទ្ធផលសំខាន់ៗមួយចំនួនដែល ក.យ.គ សម្រេចបាន ក្នុងនោះ នៅឆ្នាំ២០២៣កន្លងទៅ ក.យ.គ បានធ្វើកិច្ចសហការល្អជាមួយបណ្តាគ្រឹះស្ថានអប់រំដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់យុវជនតាមរយៈការធ្វើសិក្ខាសាលា ចែករំលែកបទពិសោធ និងចំណេះដឹងផ្សេងៗចំនួន ១៤៤៣លើក។ បន្ថែមលើសពីនេះទៀត ក.យ.គ ទទួលបានអាហារូបករណ៍ពីបណ្តាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន និងបានចាត់បញ្ជូនឱ្យសិស្សទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររងចំនួន ២៩៣នាក់។ ជាមួយគ្នានេះ ក.យ.គ ក៏បានចូលរួមដឹកនាំបំផុសស្មារតី និងជំរុញលើកទឹកចិត្ត សិស្ស-និស្សិតឱ្យចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗ ដូចជាការរៀបចំសង្ក្រាន្តឆ្នាំថ្នាំ ការវេចនំខ្មែរក្នុងពិធីបុណ្យប្រពៃណី ការរៀបចំពិធីបុណ្យអកអំបុកជាដើម ក្នុងគោលបំណងបណ្តុះបណ្តាលគំនិតស្រឡាញ់ ការពារវប្បធម៌ប្រពៃណីខ្មែរ។

ចំណែក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកត់សម្គាល់ថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក.យ.គ. បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់និងសកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជំរុញ និងលើកទឹកចិត្តយុវជនជាសិស្ស-និស្សិតឱ្យទទួលបានឱកាសកសាងបទពិសោធក្នុងការងារសង្គមជាតិ។ ឯកឧត្តម សង្ឃឹមជឿជាក់ថា ក.យ.គ. នឹងកាន់តែមានភាពរឹងមាំដើម្បីរួមចំណែកកៀរគរយុវជនជាសិស្ស-និស្សិតចូលរួមបំពេញបេសកកម្មដើម្បីបុព្វជាតិមាតុភូមិ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងបានឯកភាពចំពោះសំណើបញ្ចូលសាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន ដែលមានបំណងចូលជាសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.។

បន្ថែមពីនេះ ប្រធាន ស.ស.យ.ក  ផ្ដល់បានអនុសាសន៍ឱ្យ ក.យ.គ បន្តចូលរួមផ្សព្វផ្សាយនិងអនុវត្តសេចក្ដី សម្រេចរបស់មហាសន្និបាត ស.ស.យ.ក ឱ្យអស់ពីលទ្ធភាពនិងភាពជាក់ស្ដែង ជំរុញសមាជិកឱ្យសិក្សា និងស្វែងយល់ពីលក្ខន្តិកៈ និងបុព្វហេតុ ស.ស.យ.ក. ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ បន្តកៀរគរនិងបញ្ចូលសមាជិកឱ្យបានសមមូលទាំងបរិមាណ និងគុណភាពផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម