Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ ក.យ.គ បានរួមចំណែកពង្រីកវិសាលភាព ស.ស.យ.ក និងអភិវឌ្ឍន៍ធនធានមនុស្ស

បានផុស

នៅ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ ចំពោះការបំពេញកិច្ចការងាររបស់សមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាដែលសម្រេចបានសមិទ្ធផលជាច្រើន និងរួមចំណែកក្នុងការពង្រីកវិសាលភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​តាមរយៈការកៀរគរយុវជន និងការអភិវឌ្ឍធនធានមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងបែបនេះនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអង្គសន្និបាតសរុបប្រមាណ៥៥០រូប។ ពិធីបើកសន្និបាត បានប្រារព្ធឡើងក្រោមអធិបតីភាព លោក ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធាន គ.យ.គ. និងពិធីបិទបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ 

ប្រធានសហភាពសហព័ន្ថយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានរួមចំណែកក្នុងការពង្រីកវិសាលភាពរបស់ ស.ស.យ.ក តាមរយៈការកៀរគរកម្លាំងយុវជន ការរៀបចំកម្មវិធីយុវជននានា និងការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការពង្រឹងរចនាសម្ព័ន្ធ ស.ស.យ.ក ជាពិសេស គឺការចុះជួបជាមួយសមាជិក ស.ស.យ.ក ប្រចាំតាមគ្រឹះស្ថានឧត្តមសិក្សាផងដែរ។

ផ្តើមចេញពីភាពជោគជ័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថា ក.យ.គ នឹងរីកធំធាត់ទៅមុខទៀតពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស ការបន្តផ្តល់ឱកាសដល់យុវជននៅតាមគ្រឹះស្ថានសិក្សានានាដែលចាធនធានមនុស្ស និងជាអ្នកបន្តវេននាពេលអនាគត ឱ្យមកចូលរួមជាមួយ ស.ស.យ.ក ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏មានសក្តានុពលពោលពេញដោយសីលធម៌ និងសមត្ថភាព ដែលជាសរសៃឈាមរបស់ប្រទេសជាតិ។ ឯកឧត្តមសង្កត់ធ្ងន់ថា យុវជនគឺជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសដែលមិនអាចខ្វះបាន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

សូមជម្រាបថា សន្និបាត ក.យ.គ. បានប្រព្រឹត្តដោយមានការធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងមានការធ្វើបទបង្ហាញលើប្រធានបទចំនួន ៤។ ប្រធានបទ ទី១-តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា។ ទី២-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។ ទី៣-យុវជននិងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល និងទី៤-យុវជននិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានជាតិ១២ នាទីutes មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា២០ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ២៨ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

Sokha Hotels

ព័ត៌មានពេញនិយម