Connect with us

ព័ត៌មានជាតិ

ផ្លូវប្រេះ ច្រាំងបាក់ ជាប្រធានបទក្តៅសម្រាប់ខេត្តបាត់ដំបង

បានផុស

នៅ

បច្ចុប្បន្ននេះគេសង្កេតឃើញថា ផ្លូវថ្នល់ និងច្រាំងស្ទឹងបាននិងកំពុងខូចខាតទៅវិញជាបណ្ដើរៗ ដែលពេលវេលានៃការស្ថាបនាមិនទាន់ទាំងបានមួយឆ្នាំផង ទើបមានសំណួរចោទសួរថា តើបញ្ហានេះបណ្ដាលមកពីទឹកដៃវិស្វករអន់ឬមកពីកត្តាអ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់បញ្ហាខាងលើនេះបានក្លាយទៅជាប្រធានបទយ៉ាងក្រៅគគុក ចាប់តាំងពីប្រជាពលរដ្ឋនៅតាមភូមិក៏ដូចជាប្រជាពលរដ្ឋនៅតាមតុកាហ្វេបាននាំគ្នាលើកឡើងអំពីបញ្ហានេះសឹងគ្រប់គ្នាព្រមទាំងបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើក្រុមវិស្វករ និងក្រុមហ៊ុនម៉ៅការដែលស្ថាបនាមិនបានជាប់ល្អ ដោយមតិមហាជនបានលើកឡើងថា នៅក្នុងក្រុងបាត់ដំបង និងតាមបណ្ដោយដងស្ទឹងសង្កែមានទីតាំងមួយកន្លែងដែលស្ថាបនាឡើងដោយក្រុមវិស្វករជប៉ុនហើយជាប់រហូតមកដល់សព្វថ្ងៃ គឺច្រាំងស្ទឹងដែលស្ថិតនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្តហេតុអ្វីក៏គេមិនយកគំរូតាម ឬក៏ជាការគេងចំណេញតែផ្ទុយទៅវិញទីតាំងជាច្រើនកន្លែងនោះត្រូវបានក្រុមវិស្វករស្ថាបនារួចក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ដោយសារតែការបាក់សុទ្ធទៅវិញ។

បន្ទាប់ពីមានការរិះគន់ពីសំណាក់មហាជនក៏ដូចជាសារព័ត៌មាន ស្រាប់តែរដ្ឋបាលខេត្តបានចេញសេចក្តីបំភ្លឺដោយលើកអំពីមូលហេតុថា ការបាក់ស្រុតទាំងនេះគឺបណ្ដាលមកពីទឹកស្ទឹងស្រក ខណៈពេលដែលរដ្ឋបាលខេត្តឲ្យបើកទ្វារទឹកទំនប់សាលាតាអនដើម្បីសម្រកទឹកលាងស្លែចេញពីដងស្ទឹងសង្កែ។

សេចក្តីបំភ្លឺនេះបានធ្វើឲ្យមតិមហាជនកាន់តែរិះគន់ខ្លាំងឡើងដោយលើកហេតុផលថា បើវិស្វករធ្វើបានល្អ ទោះបីជាគ្មានទឹកមួយដំណក់នៅក្នុងស្ទឹងសង្កែក៏ច្រាំងស្ទឹងមិនប្រេះបាក់ទៅណានោះឡើយ ព្រោះយើងសង្កេតឃើញថាច្រាំងស្ទឹងនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្តទោះជាគ្មានទឹកក៏ច្រាំងស្ទឹងនៅល្អស្អាតដដែលដោយគ្មានប្រេះបាក់ស្រុតទៅណានោះឡើយនេះជាហេតុផលដែលមតិមហាជនលើកឡើងក្រោយពេលរដ្ឋបាលខេត្តចេញសេចក្តីបំភ្លឺ។

ទីតាំងដែលប្រេះ បាក់ស្រុត នាពេលបច្ចុប្បន្ន ដែលកំពុងតែមានសភាពធ្ងន់ធ្ងរឡើង គឺច្រាំងស្ទឹងនៅត្រង់ចំណុចខាងមុខសណ្ឋាគារឃីង ច្រាំងស្ទឹងក្បែរវិមានឯករាជ្យ ច្រាំងស្ទឹងស្ថិតនៅភូមិឡឥដ្ឋ ផ្លូវថ្នល់ និងច្រាំងស្ទឹងនៅចំណុចក្បាលស្ពានវត្តគរ និងផ្លូវថ្នល់រូមនិងច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបូង១ ដែលបច្ចុប្បន្នចំណុចខ្លះមិនអាចឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បាននោះឡើយដោយសារតែការប្រេះបាក់ស្រុតទាំងនេះកំពុងរីករាលដាលកាន់តែខ្លាំងឡើងៗ និងកំពុងក្លាយជាប្រធានបទយ៉ាងក្តៅសម្រាប់ខេត្តបាត់ដំបង ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម