Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះវិហារ៖ ពលរដ្ឋដែលសាងសង់ផ្ទះ និងរុករានដីរដ្ឋនឹងត្រូវបណ្តេញចេញ

បានផុស

នៅ

អាជ្ញាធរខេត្តព្រះវិហារ អះអាងថា ពលរដ្ឋជាង៣០គ្រួសារដែលមកសាងសង់ផ្ទះដោយខុសច្បាប់នៅលើដីកម្មសិទ្ធរបស់រដ្ឋនៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងត្រូវសមត្ថកិច្ចចម្រុះរុះរើខ្ទម និងផ្ទះចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប វុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែមីនាឆ្នាំ២០២៤នេះថា អាជ្ញាធរពាក់ព័ន្ធដែលដឹកនាំដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានបន្តចុះរុះរើខ្ទម​ និងផ្ទះរបស់ពលរដ្ឋដែលដើរចាប់ដីរដ្ឋនៅភូមិភ្នំម្រេចក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកបន្តថា អាជ្ញាធរខេត្តព្រះវិហារ បានចុះអនុវត្តវិធានការការពារ និងថែរក្សាការពារដីរដ្ឋដែលបានចុះបញ្ជីរួចហើយ ហើយបានធ្វើជាដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនសិលាដាម៉ិច។ លោកបន្ថែមថា ពលរដ្ឋទាំងនោះជាជនអនាធិប​តេយ្យដែលតែងតែដើរចាប់ដីខុសច្បាប់ហើយមិនមែនជាពលរដ្ឋនៅខេត្តព្រះវិហារនេះទេ យើងមានការជូនដំណឹងឲ្យគាត់រុះរើដោយខ្លួនឯង និងមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានារួចហើយ។ ដូច្នេះយើងបានធ្វើការងារបែបបទរដ្ឋបាលរួចហើយទើបយើងឈានទៅដល់ការអនុវត្តការពារដីរដ្ឋដើម្បីទុកបន្សល់ឱ្យកូនចៅជំនាន់ក្រោយទៅថ្ងៃអនាគតទៀត។

លោកបញ្ជាក់ថា ការចុះអនុវត្តច្បាប់ទៅលើការសាងសង់ផ្ទះដោយអនាធិបតេយ្យរបស់ពលរដ្ឋដែលមកពីបណ្ដាស្រុកនិងខេត្តផ្សេងៗនោះ អាជ្ញាធរនឹងបន្តចុះរុះរើរហូតអស់ក្រុមដែលមករស់នៅបែបអនាធិបតេយ្យនៅលើដីរដ្ឋតទៅទៀត។

សូមរម្លឹកថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសិលាដាម៉ិច គឺសុំសិទ្ធិពីរាជរដ្ឋាភិបាលដើម្បីដាំកៅស៊ូក្នុងផ្ទៃដី៩០០០ហិចតាតែដោយបច្ចុប្បន្នកាត់ឆ្វៀលអស់នៅសល់ប្រមាណ៦ពាន់ហិចតា។ ក្រុមហ៊ុននេះបានផ្អាកមួយរយៈក៏បន្តមកវិញដោយសុំសិទ្ធិអភិវឌ្ឍន៍ថ្មីទៀត។

ពលរដ្ឋលើកឡើងថា ក្នុងនាមពលរដ្ឋមករស់នៅទីនេះយូរមកហើយ គាត់មិនចង់បានអ្វីនោះទេ គឺគាត់សុំតែដីនឹងផ្ទះរបស់គាត់នៅទីនេះ ដែលធ្លាប់រស់នៅយូរមកហើយ។ ពលរដ្ឋបន្តថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរចម្រុះនៃខេត្តព្រះវិហារ បានបាញ់ និងគប់គ្រាប់បែកផ្សែង ព្រមទាំងចាប់ពលរដ្ឋដាក់ឡានក្រុងអស់ប្រមាណជា៣០នាក់ ដោយអះអាងថា ពួកគាត់សាងសង់ផ្ទះនៅលើដីរដ្ឋដោយគ្មានច្បាប់ទម្លាប់។

សូមបញ្ជាក់ផងដែរថា ករណីអាជ្ញាធរឃាត់ខ្លួនពលរដ្ឋយកទៅសួរនាំនៅស្នាក់ការរដ្ឋបាលព្រៃឈើ ប្រមាណជា៣០នាក់នោះ គឺនឹងរៀបចំសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម