ព័ត៌មានជាតិ
លោក សៅ សុខា ចុះពិនិត្យការសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងរចនាសម្ព័ន្ធ អ៊ិច១៦
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថ ពិនិត្យវឌ្ឍនភាព ការងារការកសាង អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅទីរួមខេត្តត្បូងឃ្មុំ និងបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦ ក្នុងស្រុកមេមត់។

ក្នុងឳកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយឆន្ទៈយ៉ាងមុតស្រួច អនុវត្តន៍តាមភារកិច្ចការងារ ថែរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំនានា ដែលមកកាន់ខេត្តកូនពៅមួយនេះ។ ជាពិសេសលោក មេបញ្ជាការ រ័ត្ន ចាន់ណា ដែលបានខិតខំកសាង អគារសេនាធិការនេះ ឲ្យផុសចេញជារូបរាងឡើងនាពេលនេះ ។
សូមជម្រាបថា អគារសេនាធិការនេះ ដំណើរការសាងសង់ ក្រោមការចង្អុលបង្ហាញពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា និងដឹកនាំកសាងដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។អគារសេនាធិការ ចាប់ផ្តើមសាងសង់ ពីចុងខែកញ្ញា ឆ្នាំ២០២២ មកដល់ពេលនេះបានប្រមាណ ជាង៩៥%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ និងបំពាក់សម្ភារៈបរិក្ខារ អាចចូលប្រើប្រាស់ជាផ្លូវការ មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

គួររំលឹកថា បន្ទាប់ពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ រ័ត្ន ចាន់ណា បានទទួលតំណែងភ្លាម លោកបានចង្អុលបង្ហាញ រៀបចំ និងដឹកនាំការកសាងដោយផ្ទាល់ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លើផ្ទៃដីប្រមាណជាង ០៣ហិចតា រួមមាន ចាក់ធ្វើផ្លូវបេតុងចូល, តបណ្តាញភ្លើងចូលអគារ, ភ្លើងសូឡាបំភ្លឺ, បន្ទប់ឃុំខ្លួនបន្តោះអាសន្នចំនួន២, បន្ទប់ទឹកចំនួន០៦បន្ទប់, បន្ទប់ស្នាក់នៅបណ្តោះអាសន្នកងកម្លាំងចំនួន៥ខ្នង ចាក់សាប សង់អំពីដែក -ល-។ ជាពិសេស បន្តកសាងអគារសេនាធិការ១ខ្នង កម្ពស់៣ជាន់ មានសាលប្រជុំ២ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ធ្វើការ១៣បន្ទប់ សម្ភារៈ បរិក្ខារទំនើបៗ ដែលបម្រើការងារឲ្យមន្ទីរចំនួន០៧ ចំណុះឲ្យបញ្ជាការដ្ឋានអាវុធហត្ថ រួមមានៈ មន្ទីរសម្ភារៈបច្ចេ្ទកទេស, មន្ទីរកសាងកម្លាំង, មន្ទីរផែនការប្រតិបត្តិការ, មន្ទីរភស្តុរភា, មន្ទីរយុត្តិធម៍, មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងមន្ទីរទំនាក់ទំនងសាធារណៈ ៕
អត្ថបទ៖ សាន វិឡែម






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ