ព័ត៌មានជាតិ
ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្មឌីជីថល
នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននារី ដើមី្បអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្មឌីជីថល ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលែនសៀមរាប ដោយមានការអញ្ជើញចូលរួមពី នាយ នាយករង នាយផ្នែក និងយោធិននារីក្នុងអង្គភាព និងស្ថាបន័រដ្ឋ។
ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានសំណេះសំណាល និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីណាក់លោក មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា នៃការប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្នុងនាមថ្នាក់ដឹកនាំយោធិនពិការ ក្នុងមជ្ឈមណ្ឌលទាំងមូល និងក្នុងនាមឯកឧត្តមផ្ទាល់ សូមចូលរួមអបអរសាទរ ប្រកបដោយក្តីសោមនស្សរីករាយ ជាមួយបងប្អូនយោធិននារីទាំងអស់ ក្នុងមនោសញ្ជោតនា ស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅ ជាទីបំផុត និងបានឧបត្ថម្ភថវិកា ជូនដល់យោធិននារីចំនួន១៨នាក់ ម្នាក់ៗទទួលបាន ថវិកាចំនួន ៥ម៉ឺនរៀល ទឹកក្រូចមួយកេស មីមួយកេស ទឹកសុទ្ធមួយយួរ និងសារុងមួយផងដែរ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានកោតសរសើរដល់បងប្អូនយោធិននារីទាំងអស់ ដែលជាស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការបំពេញតួនាទី ភារកិច្ចតាមអង្គភាពស្ថាប័នរដ្ឋ និងមានទំនួលខុសត្រូវ ជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ សម្រាប់សុភមង្គលក្នុងគ្រួសារ។ ស្ត្រីមានភាពមមាញឹក និងទំនួលខុសត្រូវខ្ពស់ណាស់ ចំពោះកាតព្វកិច្ច តាមបណ្តាអង្គភាព ស្ថាប័នរដ្ឋ ព្រមទាំងមានទំនាក់ទំនងល្អ និងការយោគយល់អត់ឱនឲ្យគ្នា ទៅវិញទៅមកសក្តិសម ជាស្ត្រីនៃមាតាពិភពលោក ក្នុងយុគសម័យឌឺជីថល។
ប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាមូលបទមួយ មានគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ស្របទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និង ក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ។
ឧត្តមសេនីយ៍ ឯកបានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជានិច្ចកាល តែងគាំទ្រលើកកម្ពស់ និងជម្រុញនារីកម្ពុជា ឲ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិ មាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពគ្រប់លំដាប់ថ្នាក់ ។
ដើមី្បចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសកម្ម នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្រដឹកនាំ របស់រាជរដ្ឋាបាលកម្ពុជា និងការចូលរួមអនុវត្តរឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ និង ចូលរួមរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ