ព័ត៌មានជាតិ
«មុនប្រើកណ្ដាប់ដៃដែក» អាជ្ញាធរខេត្តព្រះវិហារ បានធ្វើវិធានការរដ្ឋបាលច្រើនខែមកហើយ
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបានឱ្យដឹងថា មុននឹងការចុះចាត់វិធានការផ្លូវច្បាប់ចំពោះ ក្រុមអនាធិបតេយ្យដែលរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺអាជ្ញាធរខេត្តព្រះវិហារបានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ។ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចុះអនុវត្តវិធានការផ្លូវច្បាប់ក្នុងការការពារដីរដ្ឋ ដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធិ វិនិយោគទៅឱ្យក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ និងឃុំភ្នំ ត្បែងពីរ ស្រុកគូលែនខេត្តព្រះវិហារនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងចំណាត់កណ្ដាប់ដៃដែកកាលពីថ្ងៃទី៦ ខែមីនា អាជ្ញាធរខេត្តបានចាប់ពលរដ្ឋ៣៦នាក់ដឹក ដាក់ឡាន ដោយអះអាងថា ពួកគាត់សាងសង់ផ្ទះនៅលើដីរបស់ក្រុមហ៊ុនសិលាដាម៉ិច។ក្រុមហ៊ុនសិលាដាម៉ិច ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាល ដើម្បីដាំកៅស៊ូ ក្នុងផ្ទៃដី៩០០០ហិចតា កាលពីឆ្នាំ២០០៩ បច្ចុប្បន្នស្ទើរតែគ្មានការដាំដុះអ្វីទាំងអស់ក្រៅតែពីកាប់ព្រៃ និងជួលដីឱ្យពលរដ្ឋដាំដំឡូងមី ក្នុងមួយហិកតាចន្លោះពី ៦០ម៉ឺនរៀលទៅ១លានរៀល។ នេះបើតាមការអះអាងរបស់ពលរដ្ឋនៅភូមិម្រេចសុំមិនបញ្ចេញឈ្មោះ។

ក្នុងសន្និសីទ ដែលត្រូវបានរៀបចំនៅសាលាខេត្តព្រះវិហារថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានអះអាងថា អាជ្ញាធរក៏បានហៅក្រុមទាំងនេះមកធ្វើការប្រជុំ អប់រំណែនាំ ឱ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសារមិនតែ ប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ ទាំងរដ្ឋបាលស្រុកគូលែន រួម និងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសំឡេងថែមទៀត ក្នុងនោះមានបងប្អូនមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួនធំ ដែលចាញ់បោកតាមការអូសទាញរបស់ក្រុមអនាធិបតេយ្យ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមាន អង្គការចាត់តាំងនៅតែរឹងទទឹងមិនព្រមចាកចេញ ហាក់បីដូចជាចង់យកតំបន់នោះធ្វើជាតំបន់អបគមន៍។ លោកថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះ ដឹកនាំប្រតិបត្តិការដោយ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត និងដឹកនាំបញ្ជាកម្លាំង ដោយលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តបានចុះ អនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមអនាធិបតេយ្យទាំងនោះ។ ក្នុងប្រតិបត្តិការនេះ មនុស្សចំនួន ៣៦នាក់ ត្រូវបានឃាត់ខ្លួន និងប្រមាណជាង៣០នាក់ទៀត នៅរឹងទទឹង ថែមទាំងធ្វើការតបត ជាមួយកម្លាំងសមត្ថកិច្ច ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគប់មកលើសមត្ថកិច្ចជាដើម ទើបសមត្ថកិច្ចប្រើសិទ្ធ ក្នុងការការពារ ខ្លួនគប់គ្រាប់បែកផ្សែងដើម្បីបំបែកក្រុមអនាធិបតេយ្យទាំងនោះ។


ទោះយ៉ាងណាតំណាងប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៦ ខែមីនានេះ អាជ្ញាធរចម្រុះនៃខេត្តព្រះវិហារពិតជាបានបាញ់ និងគប់គ្រាប់បែកផ្សែង ព្រមទាំងចាប់ពួកគាត់ដាក់ឡានក្រុងអស់ប្រមាណជា៣០នាក់ ដោយអះអាងថា ពួកគាត់រស់នៅគ្មានច្បាប់ទម្លាប់លើដីក្រុមហ៊ុន។ លោកស្រីបន្តថា ពួកគាត់មករស់នៅតំបន់ភ្នំម្រេច នេះជាង១០ឆ្នាំមកហើយ ហើយក្រុមហ៊ុនសិលាដាម៉ិច មកអភិវឌ្ឍនៅតំបន់ភ្នំម្រេចនេះ ក្រោយពួកគាត់មករស់នៅទេ។
លោកស្រីបន្តទៀតថា ក្រុមហ៊ុននេះបានក្ស័យធនតាំងពីឆ្នាំ២០១៧មកម្ល៉េះ ដែលថៅកែក្រុមហ៊ុនជាជនជាតិបារាំង បានមកកាប់ឈើក្នុងដីក្រុមហ៊ុនលក់អស់រួចហើយដាំកៅស៊ូបានប្រហែលជា១០ហិចតា។ ក្រៅពីនោះបន្ទាប់ពីកាប់ឈើអស់ គឺបានជួលឱ្យពលរដ្ឋអាស្រ័យផលដាំដំឡូង១ឆ្នាំយកលុយមួយលានរៀលក្នុងផ្ទៃដីមួយហិតា។លោកស្រីបញ្ជាក់ថាក្រុមហ៊ុននេះគ្មានបានដាំដំណាំអ្វីទៅតាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលនោះទេ។លោកស្រីបន្ថែមទៀតថា ក្នុងនាមពលរដ្ឋមករស់នៅទីនេះយូរមកហើយ គាត់មិនចង់បានអ្វីនោះទេគឺគាត់សុំតែដី និងផ្ទះរបស់គាត់នៅទីនេះ ដែលធ្លាប់រស់នៅតែប៉ុណ្ណោះ។




អនុប្រធានរដ្ឋបាលព្រៃឈើ លោក សួន សុវណ្ណ បានបញ្ជាក់ដែរថា ការចាត់វិធានការផ្លូវ ច្បាប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមអនាធិបតេយ្យទាំងនេះ គឺមិនមែនជារឿងថ្មីនោះទេ លោកថានេះគឺជាលើកទី២ហើយ នៅក្នុងទីតាំងដដែល ប៉ុន្ដែក្រុមអនាធិបតេយ្យទាំង នេះនៅតែចូលមកកាប់រានទន្ទ្រានដោយខុសច្បាប់។
លោកបានបញ្ជាក់ទៀតថា ដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធទៅឱ្យក្រុមហ៊ុននៅឆ្នាំ ២០១០ ដែលមានផ្ទៃដី ៩,០០០ហិកតា ប៉ុន្ដែដោយមើលឃើញថា មានប្រជាពលរដ្ឋអាស្រ័យផលនៅលើដីនោះ រាជរដ្ឋាភិបាលក៏បានកាត់ឈ្វៀលចំនួន០២លើក ដោយលើកទី១ នៅឆ្នាំ ២០១២ តាមរយៈគោលនយោបាយចាស់សកម្មភាពថ្មី និងលើកទី២ នៅឆ្នាំ២០១៩ មុនពេលដី នេះបានធ្វើការចុះបញ្ជីជាដីរដ្ឋ។
លោកបានបន្ដថា ចំពោះក្រុមអនាធិបតេយ្យ ដែលចូលមកកាប់រានដោយខុសច្បាប់ទាំង នេះគឺចូលមកកាន់កាប់ក្រោយការកាត់ឈ្វៀលទាំងពីរលើក និងក្រោយការចុះបញ្ជីដីនេះជាដីរដ្ឋ ពោលគឺចូលមកកាន់កាប់ពុំស្របតាមច្បាប់៕
អត្ថបទ៖ កុសល





-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១២ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា