ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ក្មេងប្រុស និងក្មេងស្រីមានសិទ្ធិរៀនសូត្រជំនាញតាមសមត្ថភាពខ្លួន
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ឆ្នាំ២០២៤ ថា បុគ្គលគ្រប់រូប រួមទាំងក្មេងប្រុស និងក្មេងស្រីផង មានសិទ្ធិរៀនសូត្រជំនាញ និងជ្រើសរើសមុខរបរតាមសមត្ថភាព និងគោលបំណងរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវបានមានប្រសាសន៍ថា៖ «នៅក្នុងយុគសម័យឌីជីថល បុគ្គលគ្រប់រូប ទាំងក្មេងស្រី និងក្មេងប្រុស អាចចាប់យកជំនាញ មុខរបរ និងការងារនៅក្នុងសង្គមស្របតាមសេចក្តីស្រឡាញ់ សក្តានុពល និងចំណង់ចំណូលចិត្តរបស់ខ្លួនដោយមិនប្រកាន់ភេទ ឬ យេនឌ័រនោះទេ»។

លោកជំទាវ បានបន្តថា នៅក្នុងយុគសម័យឌីជីថល ការចាប់យកចំណេះដឹងឌីជីថល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពក្នុងការទាក់ទងប្រចាំថ្ងៃ រួមទាំងការអភិវឌ្ឃជំនាញ និងមុខរបរផង។ លោកជំទាវបន្ថែមថា ជំនាញបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន គឺជាជំនាញដែលមានប្រជាប្រិយភាព និងតម្រូវការទីផ្សារការងារខ្ពស់ កន្លងមកលោកជំទាវថា ស្ត្រី និងក្មេងស្រីដែលចាប់យកជំនាញនេះនៅមានចំនួនតិចនៅឡើយ។

លោកជំទាវ ពេជ ចន្ទមុន្នី ក៏សង្កត់ធ្ងន់ថា ក្នុងឱកាសទិវា ៨មីនា ឆ្នាំ២០២៤នេះ យើងទាំងអស់គ្នាលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យា ការអប់រំផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម សិល្បៈ ច្នៃប្រឌិត និងគណិតវិទ្យា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល