ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ប្រាប់មន្រ្តីមូលដ្ឋានឲ្យពង្រឹងចំណេះដឹងបច្ចេកវិទ្យាកាន់តែច្រើន
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់ក្រុមស្រ្តី ជាមន្រ្តីរាជការបម្រើការងារផ្នែករដ្ឋបាលស្រុកបូទុមសាគរ គប្បីចូលរួមប្រឹងប្រែងពង្រឹងចំណេះដឹងបច្ចេកវិទ្យា ឲ្យបានកាន់តែច្រើន។ ដើម្បីពន្លឿនប្រសិទ្ធភាពការងារប្រចាំថ្ងៃកាន់តែឆាប់រហ័ស ការចេះប្រើប្រាស់បច្ចេកវិទ្យា គឺជារឿងមិនអាចខ្វះបានសម្រាប់ក្រុមមន្រ្តីរាជការជាស្រ្តី នៅតាមរដ្ឋបាលសាលាក្រុង-ស្រុក ឬឃុំសង្កាត់។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យដឹងក្រោយការចុះពិនិត្យការងារមន្រ្តីផ្នែករដ្ឋបាលនៅសាលាស្រុកបូទុមសាគរ ខណៈចំថ្ងៃក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ យ៉ាងដូច្នេះថា ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ឲ្យកាន់តែច្រើនលើកិច្ចការងាររបស់ខ្លួន ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧នេះ។

លោកស្រីអភិបាលខេត្ត បានពន្យល់ថា ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប នឹងដើរតួនាទីយ៉ាងខ្លាំងសម្រួលដល់គុណភាពការងារ បានឆាប់រហ័សទាន់ពេលវេលា និងមានសុវត្ថិភាពនៅក្នុងយុគសម័យសង្គមឌីជីថល។ ប៉ុន្តែករណីបើប្រើប្រាស់មិនចំគោលដៅ ក៏វាងាយនឹងគ្រោះថ្នាក់ផងដែរ ដូច្នេះប្រុងប្រយ័ត្នជានិច្ច។

លោកស្រី សាត សុវណ្ណារ៉េត ប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពសង្គម និងលោកស្រី សៅ សុផាន់នី ជាអនុប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ លើកឡើងរួមគ្នាដែរថា បច្ចេកវិទ្យាសម័យឥឡូវ ពិតជាអាចជួយសម្រួលរាល់ការងាររដ្ឋបាលផ្សេងៗ បានឆាប់រហ័សជូនថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋ។ បើធៀបនឹងមុននឹងការចេះប្រើប្រាស់បច្ចេកវិទ្យា ដូចជា៖ Telegram WhatsApp និង Facebook ជាដើម គឺពិបាកទំនាក់ទំនងការងារបន្តិច នាំឲ្យយឺតយ៉ាវការងារបែបបទរដ្ឋបាលខ្លះដែរ។

តំណាងក្រុមស្រ្តី ជាមន្ត្រីរាជការទាំង ២នាក់នេះដដែល ក៏បានប្តេជ្ញាចិត្ត នឹងខិតខំពួកគេនឹងស្វែងយល់ដឹងបន្ថែមទៀត អំពីបច្ចេកវិទ្យាថ្មីៗ ពិសេសបច្ចេកវិទ្យាណាដែលត្រូវ នឹងជំនាញការងាររបស់ខ្លួនតែម្តង។ ទៅថ្ងៃមុខ ពួកគាត់ជឿជាក់ថា គុណភាពការងារក្នុងជួរមន្រ្តីរាជការមូលដ្ឋាន ប្រាកដជាអភិវឌ្ឍន៍លឿនលយក្នុងអង្គភាព៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?