ព័ត៌មានជាតិ
ម្ចាស់ហាងកាហ្វេមួយរូប ប្រកាសបរិច្ចាគថវិកា១២០០ដុល្លារ ដល់អ្នកស្រលាញ់បរិស្ថាន
អ្នកអត្ថាធិប្បាយបាល់ទាត់ ប្រកបដោយថ្វីមាត់ប្រចាំស្ថានីយទូរទស្សន៍BTV និងជាម្ចាស់យីហោឡានីត កាហ្វេហ្វីន លោក រស់ កាណាល់ បានប្រកាសផ្តល់បរិច្ចាគថវិកាចំនួន ១២០០ដុល្លារ ក្នុងមួយឆ្នាំដល់ក្រុមយុវជន ឬអ្នកស្រលាញ់បរិស្ថាននៅរាជធានីភ្នំពេញ។
ការរួមចំណែកបរិច្ចាគថវិកានេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកកត់សម្គាល់ឃើញថា បរិមាណសំរាមនៅភ្នំពេញបានកើនឡើងប្រមាណ៣៧០០តោន ក្នុងមួយថ្ងៃ ហើយ២០% ជាសំណល់ប្លាស្ទិក។ ក្នុងនោះឡានីត កាហ្វេហ្វីន ទាំង ១០សាខា ក៏បានរួមចំណែកបង្កើតនូវសំណល់ប្លាស្ទិកមិនតិចដែរ។
“ខ្ញុំបានអានឯកសារមួយនៅភ្នំពេញតែមួយថ្ងៃ មានកាកសំណល់ជាង ៣៧០០តោន ហើយក្រុមហ៊ុនបីដែលទទួលសិទ្ធិប្រមូលសំរាមនៅភ្នំពេញ ដែលមានកន្លែងខ្លះបានប្រមូល និងកន្លែងខ្លះមានភាពខ្វះចន្លោះ ក្នុងហ្នឹងក៏មានថង់ប្លាស្ទិកពី ឡានីត កាហ្វេហ្វីនដែរ ដោយសារក្នុងមួយខែខ្ញុំប្រើអស់កែវជ័រជាង៣ម៉ឺន មានថង់ និងទុយយោប្លាស្ទិកថែមទៀត។ ហេតុនេះ ខ្ញុំចង់ចូលរួមជួយត្រលប់ទៅវិញ ជាផ្នែកមួយនៃការទទួលខុសត្រូវដ៏តិចតួចទៅសង្គមវិញ និងលើកទឹកចិត្តដល់បងប្អូនជាអ្នកជួយថែរក្សាបរិស្ថានរាជធានីភ្នំពេញ”។ លោក កាណាល់ បន្ថែម។

បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាពមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វប្បធម៌ និងទេសចរណ៍។ ដោយសារភាពរីកចម្រើនរបស់រាជធានីភ្នំពេញនេះ បានធ្វើឱ្យមានការកើនឡើងបរិមាណសំរាមរហូតដល់ ៣៧០០តោនក្នុងមួយថ្ងៃ ដែលជាកង្វល់មួយរបស់អាជ្ញាធរត្រូវយកចិត្តទុកដាក់។ យ៉ាងណាមិញបញ្ហាសំរាមត្រូវបានដោះស្រាយ ក្រោយមានការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងសំរាម សំណល់រឹង នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបន្តបន្ទាប់។
ជាចក្ខុវិស័យរយៈពេលវែង គ្រប់ម្ចាស់អាជីវកម្មទោះតូចក្តី ធំក្តី បើអាចធ្វើបាន គួរកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាអតិបរមា។ប៉ុន្តែក្នុងករណីកាត់បន្ថយមិនបានទេ គួររួមចំណែកជាថវិកាក្នុងកម្រិតណាមួយដែលបានមកពីមុខរបរប្រចាំថ្ងៃរបស់យើង ទៅសង្គមវិញតាមរយៈការបរិច្ចាគដល់យុវជន ឬអ្នកស្រលាញ់បរិស្ថាន។នេះបើតាមការអះអាងរបស់លោក កាណាល់៕




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?