ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រគល់ថវិការសប្បុរសធម៌ ១៧៤លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរសៀមរាប
ប្រធានក្រុមប្រឹក្សាខេត្ត លោក យឹម សុខុម និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាននាំយកថវិកាចំនួន ១៧៤លានរៀល ជាមូលនិធិសប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៨ មីនា ឆ្នាំ ២០២៤។ ដើម្បីការការសប្បុសធម៌រួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតកុមារ ក្រោមប្រធានបទ ( មាតាដ៏អស្ចារ្យ ដើមី្បស្នាម ញញឹមកុមារ ) និង ដើម្បីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ផង។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះព្យាបាល ផ្តល់នូវក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ និងជាក្តីសង្ឃឹមដល់កុមារកម្ពុជា ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម មិនប្រកាន់វណ្ណៈ ពូជសាសន៍អ្វីឡើយ។
អភិបាលខេត្តកំពង់ស្ពឺគូសបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលព្យាបាលជម្ងឺកុមារ ដោយមិនគិតកម្រៃ និងយកចិត្តទុកដាក់បំផុត ក្នុងការព្យាបាលនិងសង្គ្រោះអាយុជីវិតកុមារកម្ពុជា ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ។លោក បានឱ្យដឹងថា ថវិកាដែលនាំយកមកប្រគល់ដល់មន្ទីរពេទ្យកុមារអង្គរនេះ គឺទទួលបានពីមូលនិធិនៃការប្រកួតបាល់ទាត់ ដើមី្បទ្រទ្រង់សុខភាពកុមារកម្ពុជា ដែលធ្វើឡើងនៅខេត្ត កំពង់ស្ពឺនាពេលកន្លងមក ដោយមានមូលនិធិសម្តេចតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមជាសប្បុរសជនចូលរួមផងដែរ នេះជាទឹកចិត្តនិងកាយវិការសប្បចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា ដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។

លោក វ៉ី សំណាង ក៏បានអំពាវនាវដល់សប្បុរសជននានាឬម្ចាស់ក្រុមហ៊ុនអាជីវកម្មផ្សេងៗ គួរបន្តបរិច្ចាគដោយផ្ទាល់ ឬ តាមរយៈការបង្កើតកម្មវិធីរៃអង្គាសមូលនិធិផ្សេងៗ ដើម្បីជួយយកថវិកាគំទ្រដល់មន្ទីរពេទ្យកុមារអអ្គរនងមន្ទីរពេទ្យដទៃៗទៀត។
ឆ្លៀតក្នុងឱកាសខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»នោះដែរ លោក វ៉ី សំណាង បានលើកឡើងថា ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ស្របទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

លោកបានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវ ជានិច្ចកាល តែងគាំទ្រលើកកម្ពស់ និងជម្រុញនារីកម្ពុជា ឲ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិ មាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំសង្កាត់ និងមន្ទីរ-អង្គភាពគ្រប់លំដាប់ថ្នាក់ ។ ដើមី្បកំណើនការងារ សមធម៌ប្រសិទ្ធភាព និង ចិរភាព សំដៅកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់នាឆ្នាំ ២០៥០៕
អត្ថបទ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ