Connect with us

ព័ត៌មានជាតិ

ខេត្ត​ក្យ​ង់​សាំង​ប៊ូ​ក​ដូ​កូរ៉េ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​គាំពារ​ពលករ​កម្ពុជា

បានផុស

នៅ

​សាធារណរដ្ឋ​កូរ៉េ ៖ តប​តាម​ការអញ្ជើញ ពី​សំណាក់​ឯកឧត្ដម Lee Cheol Woo (​លី ឆ​ល់​វូ​) អភិបាលខេត្ត​ក្យ​ង់​សាំង​ប៊ូ​ក​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ឯកឧត្តម Lee Cheol Woo ដើម្បី​ពិភាក្សា​លើ​វិស័យ​ការងារ​រវាង​ប្រទេស​ទាំងពីរ និង​ការ​គាំពារ​ពលករ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​ពិភាក្សា​នោះ លោក ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលខេត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ រួមទាំង​ការទទួលយក​ពលករ​កម្ពុជា​តាម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ និង​តាម​កម្មវិធី​ពលករ​រ​ដូ​វ​កាល ពិសេស​ការ​គាំពារ​ពលករ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើ​ការ​នៅក្នុង​ខេត្ត​ក្យ​ង់​សាំង​ប៊ូ​ក​ដូ​។​ 

​ទន្ទឹមនឹងនោះ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី​សម្រាប់​ការ​អញ្ជើញ​ទស្សនកិច្ច និង​ប​ង្កើន​កិច្ចសហប្រតិបត្តិការ​នា​ពេលនេះ ដែល​លោក​អភិបាលខេត្ត​សង្ឃឹមថា​ ភាគី​ទាំងពីរ នឹង​ទទួលលទ្ធផល​ជា​វិជ្ជមាន​យ៉ាងច្រើន​សម្រាប់​ប្រទេស​ទាំងពីរ​នាពេលខាងមុខ​។

តាមរយៈ​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំងពីរ​នឹង​បន្ត​សហប្រតិបត្តិការ​គ្នា​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត និង​ជួយ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​អាច​ពង្រីក​លើ​វិស័យ​សំខាន់ៗ​ផ្សេងទៀត ជាពិសេស​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

​លោក​អភិបាលខេត្ត នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់ជំនួយ​ជា​សម្ភារ​: ឧបករណ៍​សម្រាប់​បំពាក់​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវ​: បង្កើត​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍ សិស្ស និស្សិត គ្រូ​បច្ចេកទេស ចែករំលែក​នូវ​បទពិសោធន៍​ប្រព័ន្ធ​បច្ចេកវិទ្យា រួមទាំង​ផ្តល់ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​សង្គ្រោះបន្ទាន់​។​

​បន្ទាប់ពី​ជំនួប​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​អ​ញ្ជើញ​ទស្សនកិច្ច​នៅ​សាលា​បណ្តុះបណ្តាល​ពន្លត់​អគ្គិភ័យ​ក្យ​ង់​សាំង​ប៊ូ​ក​ដូ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២៨ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម