ព័ត៌មានជាតិ
សហគមន៍កសិកម្មសំបូរមានជ័យកំពុងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មសំបូរមានជ័យ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៦ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី។

លោកបញ្ជាក់ថា ក្រោយពេលក្លាយជាសហគមន៍កសិកម្មទំនើប សហគមន៍នេះនឹង ទទួលបានដើមទុន ជាកម្ចីឥណទានដែលមានការប្រាក់ទាបពីធនាគាដៃគូ ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ។ ហើយថា ការធ្វើផលិតកម្មបន្លែរួមគ្នាក្នុងផ្ទះសំណាញ់ចំនួន ៤០០ខ្នង ប្រកបដោយថ្លៃដើមទាប គុណភាពស្តង់ និងមានសេដ្ឋកិច្ចមាត្រដ្ឋាន។
លោក ឃឹម ហ្វីណង់បញ្ជាក់ថា សហគមន៍កសិកម្មទំនើប ក៏ស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងរួមមួយរបស់សហគមន៍ ដោយមានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ និងប្រកបដោយក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់។
មន្ត្រីនាំពាក្យដដែលរូបនេះ បន្តថា អត្ថប្រយោជន៍បន្ថែមទៀតគឺមានការផ្សារភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការរៀបចំផែនការអាជីកម្មច្បាស់លាស់។
ក្រៅពីនេះ ជាសហគមន៍ជោគវាសនាតែមួយ ដែលផ្តល់ភាគលាភត្រលប់ទៅកាន់សមាជិកសហគមន៍ជាប្រចាំ ប្រកបដោយសមធម៌ និងផ្អែកលើសមាមាត្រភាគហ៊ុនជាដីឬដំណាំ និងការចូលរួមកម្លាំងពលកម្មរៀងៗខ្លួន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ