Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្ដេជ្ញាជំរុញការប្រើប្រាស់ថាមពល​កកើតឡើងវិញឲ្យបាន ៧០% នៅឆ្នាំ​២០៣០

បានផុស

នៅ

ក្នុង​ដំណើរ​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​បេ្តជ្ញា​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​កើត​ឡើង​វិញ​ឲ្យ​កើន​ឡើង​ដល់ ៧០% នៅ​ក្នុង​ឆ្នាំ​២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចូលរួម​វេទិកា​ពិភព​លោកស្តី​ពីការ​ប្រែប្រួល​អាកាសធាតុ the Buildings and Climate Global Forum រៀប​ចំ​ដោយ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ UNEP និង Ministry of Ecological Transition and Territorial Cohesion នៃ​សាធារណរដ្ឋ​បារាំង លោក អ៊ាង​ សុផល្លែត បាន​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​​​បង្កើតយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈ​ពេល​វែង​ប្រកប​ដោយ​អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ដោយ​ជំរុញការប្រើប្រាស់ថាមពល​កកើតឡើងវិញឲ្យ​កើន​ឡើងដល់ ៧០% នៅ​ឆ្នាំ​២០៣០ តាមរយៈ​គំនិតផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដើម្បីអនាគត​របស់អាស៊ាន បៃតង ធន់ និង​មាននិរន្តរភាព។

កម្ពុជា​បាន​​ប្តេជ្ញា​បង្កើនភាពបៃតងដោយដាំដើមឈើ​ឲ្យបានជាង ១ លានដើម​ក្នុង​មួយឆ្នាំ ដើម្បី​សម្រេច​បានគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០។ នេះបើតាមលោក អ៊ាង សុផល្លែតបាន​បញ្ជាក់។

បន្ថែមពីនេះ កម្ពុជា​ក៏​កំពុង​ចូលរូម​ដោះស្រាយផលប៉ះពាល់បរិស្ថាន​នៃវិស័យសំណង់ និង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​យុទ្ធនាការជា​សាធារណៈដើម្បីលើកកម្ពស់​ការយល់ដឹងអំពីផលប៉ះពាល់បរិស្ថាននៃសំណង់អគារ ប្រសិទ្ធ​ភាព​នៃការប្រើប្រាស់​ថាមពល ការ​កាត់​បន្ថយការប្រើប្រាស់ប្លាស្ទិក និង​អត្ថប្រយោជន៍​នៃ​ការ​ទទួល​យក​ស្តង់ដារ​អគារបៃតង​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១៥ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម