ព័ត៌មានជាតិ
ការយល់ដឹង ឫសគល់ភាសាខ្មែរ ធ្វើឱ្យកូនខ្មែរប្រើប្រាស់ភាសា និងបង្កើតពាក្យថ្មីត្រឹមត្រូវ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការយល់ដឹងពី ឫសគល់ នៃភាសាខ្មែរ នឹងធ្វើឱ្យកូនខ្មែរប្រើប្រាស់ភាសា និងឈានដល់បង្កើតពាក្យបានត្រឹមត្រូវ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស រដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុង កម្មវិធីប្រកាសលទ្ធផលជ័យលាភីថ្នាក់ជាតិ នៃការប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ដើម្បី អបអរសារទរទិវាជាតិអំណានលើកទី៩ (១១ មីនា) ២០២៤ ក្រោមប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានពន្យល់ពីការវិវឌ្ឍ នៃភាសាខ្មែរជាច្រើនជំនាន់ ទាំងការសរសេរ និងនិយាយ ដែលចាប់ផ្ដើមពីសិលាចារឹក ឥទ្ធិពល នៃសាសនាមកលើភាសា និងកំណើត នៃភាសាខ្មែរកណ្តាល ដែលជាការរួមសន្សំគ្នារវាង ភាសា៣ គឺ ភាសាសំស្ក្រឹត ភាសាខ្មែរចាស់ និង ភាសាបាលី ដោយសង្កត់ធ្ងន់ថា ការយល់ដឹងពី ឫសគល់ នៃភាសាខ្មែរ នឹងធ្វើឱ្យកូនខ្មែរប្រើប្រាស់ភាសាបានត្រឹមត្រូវ ក៏ដូចជាចូលរួមអភិរក្ស លើកស្ទួយភាសាជាតិយើងឱ្យរីកចម្រើន និងមានមូលដ្ឋានច្បាស់លាស់ក្នុងការអភិវឌ្ឍភាសាខ្មែរ ឬ ឈានទៅបង្កើតភាសាថ្មីៗ ឱ្យទាន់សម័យកាល។

ដើម្បីលើកកម្ពស់ភាសាខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តវិធានការជាកញ្ចប់ ដូចជា ១. វិធីសាស្ត្របង្រៀនថ្មី ២. បណ្តុះបណ្តាលគ្រូ ជ្រើសរើសគ្រូល្អៗ ៣. អនុវត្តកំណែទម្រង់សាលារៀន បង្កើតបណ្ណាល័យស្តង់ដា ជំរុញការអានឱ្យយល់ វិភាគស៊ីជម្រៅ ស្វែងរកគោលគំនិតរួម បង្កើតទម្លាប់អាន ឱ្យសប្បាយដើម្បីបង្កើនចំណេះដឹង ៤. កត្តាសិស្ស សិស្សត្រូវត្រៀមខ្លួន ក្នុងការរៀន និងត្រូវមានសុខភាពល្អ ៥. កត្តាឪពុកម្ដាយ៖ ត្រូវយកចិត្តទុកដាក់ជំរុញឱ្យកូនរៀន លើកទឹកចិត្តក្នុងការអាន ៦. ឱកាសក្នុងការបញ្ចេញស្នាដៃ៖ លើកទឹកចិត្ត ឱ្យបញ្ចេញស្នាដៃ តាមរយៈការលើកកម្ពស់ការតែងនិពន្ធ រៀបចំទិវាជាតិអំណាន ការប្រឡងប្រជែងផ្សេងៗ និងត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់។

គួរបញ្ជាក់ថា ទិវាជាតិអំណាន ត្រូវបានរៀបចំដោយ ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ វិស័យឯកជន និងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស៕


-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់