Connect with us

ព័ត៌មានជាតិ

នាវានាំភ្ញៀវទេសចរបរទេសជិត៥០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

បានផុស

នៅ

នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០២៤ ដោយនាំក្រុមភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ៤៦៣ នាក់ ចូលធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ។

មន្ត្រីនគរបាលអន្តោប្រវេសន្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន​១គ្រឿង នេះ មានឈ្មោះ SEA BOURN ENCORE មានសញ្ជាតិ BAHAMAS មានបណ្តោយ ២១០.៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជំរៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៤៦៣នាក់ ស្រី ២៣៥នាក់ ស្មើនឹង ២៤​សញ្ជាតិ និងមាននាវិកសរុបចំនួន ៤២២នាក់ ស្រី ១០០នាក់ ស្មើនឹង ៤៦សញ្ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីដដែលបានឲ្យដឹងទៀតថា នាវាទេសចរណ៍បានធ្វើដំណើរមកពីប្រទេសវៀតណាមចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ តាមការគ្រោងទុកនាវានេះនិងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង​២០យប់ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវានេះ មានសញ្ជាតិច្រើនជាងគេមានដូចជាអាមេរិក (USA) ១៦៦នាក់, អង់គ្លេស (BRITISH) ១២៥​នាក់ ក្រៅពីនោះមានភ្ញៀវសញ្ជាតិផ្សេងទៀត។

មន្ត្រីដដែលបានឲ្យដឹងទៀតថាបន្ទាប់នាវាចូលចត ក្រុមភ្ញៀវទេសចរនិងធ្វើដំណើរកម្សាន្តក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំ ជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមឆ្នេរក្នុងក្រុងព្រះសីហនុ។

ស្រុកព្រៃនប់ រូបសំណាកព្រះថោងនាងនាគ តំបន់អភិវឌ្ឍ Bay of Light (ឆ្នេររាម) តំបន់រមនីយដ្ឋានវប្បធម៌ (មជ្ឈមណ្ឌលវិបស្សនាធុរគិរីនាគវ័ន) និងតំបន់ទេសចរណ៍ក្នុងភូមិសាសន៍ឃុំរាម ក្នុងស្រុកព្រៃនប់។

ទន្ទឹមនោះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួល​ពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២ នាទីutes មុន

តារាហុងកុងនាង Miao Yu ថា ភាពលេចធ្លោក្នុងវិស័យភាពយន្ត មិន​អាចរកលុយចិញ្ចឹមជីវិតបាន​ទេ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

WFP ផ្អាក​ជំនួយ​ដល់​មនុស្ស៦៥ម៉ឺននាក់នៅ​អេត្យូពី ដោយសារកង្វះថវិកា​

សេដ្ឋកិច្ច២០ នាទីutes មុន

កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងបានប្រែក្លាយជា​កន្លែងកម្សាន្ត កំពុងទទួលបានការគាំទ្រខ្លាំង

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ផ្ទុះ​កា​រចាប់​អារម្មណ៍ខ្លាំង​​​ចំពោះ​នាឡិកាដៃ​ប្រណីត​តម្លៃខ្ទង់​១០ម៉ឺន​ដុល្លារ ដែលនាយក​រដ្ឋមន្ត្រីថៃ ពាក់ ពេល​​មកបំពេញទស្សនកិច្ច​នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​មិនឲ្យ​ហាម៉ាស​លូក​ដៃ​ក្នុង​កិច្ចការ​គ្រប់គ្រង​ហ្គាហ្សាទេ ក្រោយ​ចប់​សង្គ្រាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៨ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម