Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី៖ ក្រសួងប្រៃសណីយ៍ កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខឌីជីថល

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ បាននិងកំពុង​រៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងសន្តិសុខឌីជីថល ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឌីជីថលត្រូវបានការពារយ៉ាងរឹងមាំ ធននឹងការវាយប្រហារ។ នេះជាការអះអាងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ស្វាគមន៍ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២៤នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងដូច្នេះថា៖ «ក្នុងពេលដែលដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែមានសន្ទុះទៅមុខ បញ្ហាសន្តិសុខសាយប័រ គឺជាអាទិភាពថ្មីមួយដែលត្រូវយកចិត្តទុកដាក់។ ដូច្នេះ ក្នុងនាមជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាល ក្រសួង បាននិងកំពុងរៀបចំលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងសន្តិសុខឌីជីថល យន្តការគ្រប់គ្រង និងអង្គភាពអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធនិងផលិតផលឌីជីថលត្រូវបានការពាររឹងមាំ ធននឹងការវាយប្រហារ»។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បញ្ជាក់បន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមយ៉ាងសកម្មក្នុងវេទិកាតំបន់ និងអន្តរជាតិ និងសហការជាមួយដៃគូអភិវឌ្ឍនានាដែលពាក់ព័ន្ធក្នុងការជំរុញបរិវត្តកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាប្រយោជន៍រួមរបស់កម្ពុជា និងនៅក្នុងតំបន់។

បើតាមលោក ជា វ៉ាន់ដេត ជាទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺការប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជាឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃ ផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងបង្កើនទំនុកចិត្តពីធុរកិច្ច និងប្រជាជនក្នុងរយៈពេល១៥ឆ្នាំ ដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍប្រទេស ដូចចែងក្នុងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២១-២០៣៥ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ និងក្នុងនាមគណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល លោក ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងគណៈកម្មាធិការ។ លោករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបន្តអនុវត្តតួនាទី និងភារកិច្ចយ៉ាងម៉ឺងម៉ាត់ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល អភិវឌ្ឍធនធានមនុស្សឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ សំដៅគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម