សន្តិសុខសង្គម
នារីវ័យក្មេងដែលចាញ់បោកមេខ្យល់ នាំយកទៅលក់នៅប្រទេសចិនត្រូវបានជួយសង្គ្រោះ
សមត្ថកិច្ចរបស់ប្រទេសចិននៅល្ងាចថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ បានជួយនារីកម្ពុជាវ័យក្មេងម្នាក់ចេញពីទីកន្លែងឃុំឃាំង បន្ទាប់ពីមានការអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា។

នារីជនរងគ្រោះឈ្មោះ រុំ ភិផា អាយុ ១៦ ឆ្នាំ រស់នៅភូមិខ្សាច់ប្រឆេះក្រោម ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានអះអាងថា រូបនាងបានចាញ់បោកមេខ្យល់នាំយកទៅលក់នៅឯប្រទេសចិន ដោយមេខ្យល់សន្យារកការងារ ប៉ុន្តែបែរជាយកនាងទៅចាក់សោផ្ទះឃុំនៅក្នុងបន្ទប់រយៈពេល ៦ ខែ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះថា សមត្ថកិច្ចកម្ពុជាបានបញ្ជូនព័ត៌មានទៅក្រសួងការបរទេស ហើយក្រសួងការបរទេសកម្ពុជាបន្តផ្ដល់ព័ត៌មានទៅអគ្គកុងស៊ុលនៅប្រទេសចិន ខណៈសមត្ថកិច្ចចិន បានចូលទៅដល់ទីតាំងបង្ខាំងក្មេងស្រី និងនាំប្អូនស្រីចេញពីទីតាំងចាប់បង្ខាំង។
លោកទូច សុឃៈបញ្ជាក់ថា បច្ចុប្បន្ន បច្ចុប្បន្ន ក្មេងស្រីរូបនេះ កំពុងស្ថិតនៅទីកន្លែងដែលមានសុវត្ថិភាព រង់ចាំបន្តនីតិវីធីជាមួយអគ្គកុងស៊ុលរបស់កម្ពុជា ខណៈស្ថានភាពសុខភាពរបស់ប្អូនស្រីល្អប្រសើរ៕
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំខាងក្រោម៖


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក