ព័ត៌មានជាតិ
នៅសល់ ៣២ ថ្ងៃទៀត ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ បញ្ចប់ដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន
ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ ដែលកំពុងសាងសង់ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ នឹងត្រូវបញ្ចប់ការសាងសង់នា ៣២ ថ្ងៃខាងមុខនេះ។ នេះបើយោងតាមហ្វេសបុករបស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ម្សិលមិញនេះ។

លោកបានអះអាងថា នៅសល់តែ ៣៣ ថ្ងៃទៀត ការសាងសង់ស្ពានអាកាសមរតកតេជោដំណាក់កាលទី១ នឹងត្រូវបញ្ចប់។
ស្ពានអាកាសមរតកតេជោ បានធ្វើពិធីតភ្ជាប់កាលពីព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ នៅពេលស្ថាបនារួចក្នុងដំណាក់កាលទី១ លោកឃួង ស្រេង បានស្នើសុំទៅសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរ។

ខណៈគ្រោងដាក់ឲ្យប្រើប្រាស់ស្ពានអាកាសដំណាក់កាលទី ១ ជាបណ្ដោះអាសន្ន គម្រោងទី ២ នឹងត្រូវសាងសង់នៅជាន់ផ្ទាល់ដី និងជាន់ទី ១ បន្តទៀត។
សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ ខែ។ គម្រោងមានការសាងសង់ផ្លូវផ្ទាល់ដីដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ ២។

ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានី ភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?