ព័ត៌មានជាតិ
ឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា កម្ពុជា នឹងមានការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តស្រុកក្រុងខណ្ឌ
នៅក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីការបិទបញ្ចប់នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កម្ពុជា នឹងបន្តរៀបចំព្រឹត្តិការណ៍នៃការបោះឆ្នោតថ្មីមួយទៀត នាខែឧសភា ខាងមុខ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ឬហៅកាត់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា»។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលជាផ្លូវការ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានទទួលជោគជ័យដោយគ្រប់គ្រងអាសនៈស្ទើរតែទាំង ស្រុងនៅក្នុងព្រឹទ្ធសភា។
ក្នុងចំណោមគណបក្សនយោបាយចំនួន៤ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ ខណៈគណបក្សចំនួន២ទៀត មិនទទួលបានអាសនៈនោះទេ។
ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះ មាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។

ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ បានបិទបញ្ចប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏នឹងគ្រោងរៀបចំឡើង នៅឆ្នាំ២០២៤ នេះដែរ ពោល គឺនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ជាលើកទី៤។
យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ គឺក្រុមប្រឹក្សាមានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។ សមាជិកក្រុមប្រឹក្សាត្រូវជ្រើសរើសឡើងដោយការបោះឆ្នោតអសកល មិនចំពោះ សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមវិធីជ្រើសរើសជាសម្ងាត់។ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង ជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សានេះ។

បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប មានគណបក្សនយោបាយចំនួន៥ បានដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងដាក់បញ្ចីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ រួមមាន៖
- គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ជីបេក្ខជនឈរឈ្មោះទាំង២៥រាជធានី-ខេត្ត និង២០៩ ក្រុង-ស្រុក-ខណ្ឌ ទូទាំងប្រទេស
- គណបក្សឆន្ទៈខ្មែរ ដាក់បញ្ជីបេក្ខជនឈរឈ្មោះ ត្រឹម២៣រាជធានី-ខេត្ត និង១៩២ ក្រុង-ស្រុក-ខណ្ឌ
- គណបក្សកម្លាំងជាតិ ដាក់បញ្ជីបេក្ខជនឈរឈ្មោះ ត្រឹម២២រាជធានី-ខេត្ត និង១០២ ក្រុង-ស្រុក-ខណ្ឌ
- គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បញ្ជីបេក្ខជនឈរឈ្មោះ ត្រឹម១៩រាជធានី-ខេត្ត និង១៤៤ ក្រុង-ស្រុក-ខណ្ឌ
- និងគណបក្សខ្មែររួបរួមជាតិ ដាក់បញ្ជីបេក្ខជនឈរឈ្មោះ ត្រឹម១៧រាជធានី-ខេត្ត និង៧៨ ក្រុង-ស្រុក-ខណ្ឌ៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?