Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលភ្នំពេញ និងមូលនិធិហ្វ្រេតហូឡូ ជួយពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ជូនពលរដ្ឋដោយឥតគិតថ្លៃ

បានផុស

នៅ

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មូលនិធិ​ហ្វ្រេត​ហូ​ឡូ អូស្ត្រាលី បាន​ផ្តល់​ការ​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក ដោយ​ឥតគិតថ្លៃ រយៈពេល ៥ ថ្ងៃ នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត នេត សុវិរៈ នាយក​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ថ្ងៃ​ទី ១១ រហូតដល់​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៤ មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ពិនិត្យ​ជំងឺ​ភ្នែក និង​វះកាត់​ជំងឺ​ភ្នែក​ឡើងបាយ​, ជំងឺ​កន្ទុយថ្លែន​ភ្នែក ដោយ​ឥតគិតថ្លៃ។

លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​បញ្ហា​ជំងឺ​ភ្នែក សូម​អញ្ជើញ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ឲ្យ​បាន​គ្រប់ៗ គ្នា។

លោក​វេជ្ជបណ្ឌិត យូ ពិសិដ្ឋ ឯកទេស​ចក្ខុរោគ នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​ការ​ណែនាំ​ពី​នាយក​មន្ទីរពេទ្យ បាន​គាំទ្រ និង​ជំរុញ​ដល់​ផ្នែក​ចក្ខុរោគ ឲ្យ​ខិតខំ​បន្ត​សិក្សា​ស្រាវជ្រាវ និង​ចុះ​ទៅកាន់​សហគមន៍ ដើម្បី​ប្រមូល​ប្រជាពលរដ្ឋ​មាន​បញ្ហា​ភ្នែក។ ក្នុង​នោះ ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព ប៉ុន្តែ​មាន​ប័ណ្ណ​សមធម៌ និង ប័ណ្ណ ប​.​ស​.​ស គឺ មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ រង់ចាំ​ទទួល​ស្វាគមន៍​មក​ទទួល​យក​សេវា​សុខាភិបាល ជួយ​ព្យាបាល​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ព្យាបាល វះកាត់ និង​អប់រំ ដើម្បី​ឲ្យ​ពួកគាត់​ចេះ​ថែទាំ​ភ្នែក​នៅ​ក្នុង​សហគមន៍ តាម​ផ្ទះ និង​សាលារៀន​ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម