ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដៃគូអភិវឌ្ឍ ពង្រឹងសមត្ថភាពជនមានពិការភាព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យដៃគូអន្តរជាតិ ផ្តោតលើការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់ជនមានពិការភាពនៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារឱ្យកាន់តែទូលំទូលាយ និងមានជម្រើសកាន់តែច្រើន។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស លោកអញ្ជើញចូលរួមក្នុងវេទិកាជាតិ ស្ដីពី «បរិយាបន្នពិការភាព និងការងារសមរម្យនៅប្រទេសកម្ពុជា» ដែលមានដៃគូអភិវឌ្ឍអន្តរជាតិនានា បានចូលរួម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ។

លោក ហេង សួរ បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាព នឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើតឱកាសដល់ជនមានពិការភាពឱ្យទទួលបានការអភិវឌ្ឍខ្លួនឱ្យស្របទៅតាមតម្រូវការទីផ្សារការងារដែលមានភាពបត់បែន និងសម្របសម្រួលខ្ពស់។ លោករដ្ឋមន្ត្រី លើកឡើងថា ការផ្តោតលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព រួមទាំងការបង្កលទ្ធភាពជូនជនមានពិការភាព គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវចក្ខុវិស័យទទួលយកកម្លាំងពលកម្មជនមានពិការភាពចំនួន ១ ភាគរយ សម្រាប់វិស័យឯកជន និង ២ ភាគរយ សម្រាប់វិស័យរដ្ឋ។

ជាមួយគ្នានេះ លោក ហេង សួរ បានលើកទឹកចិត្ត និងជំរុញឱ្យវិស័យឯកជនដូចជា រោងចក្រ សហគ្រាស បន្តខិតខំទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ និងបង្កលទ្ធភាពងាយស្រួលបន្ថែមទៀតដល់ជនមានពិការភាពអាចធ្វើការងារដោយរលូន។

ដើម្បីបន្តលើកកម្ពស់ និងជំរុញការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសង្គម និងទទួលបានការបណ្តុះបណ្តាលសមត្ថភាពជំនាញបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសក្រោមឱវាទរបស់ក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់ជម្រាលធ្វើដំណើរ និងថ្នាក់រៀនដែលអាចផ្តល់ភាពងាយស្រួលដល់ជនមានពិការភាពដើម្បីអាចទទួលបានជំនាញបច្ចេកទេសវិជ្ជាជីវៈក្នុងការត្រៀមខ្លួនសម្រាប់ឱកាសការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្ន។

យ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ លោក ហេង សួរ បានប្តេជ្ញា និងបានដាក់ចេញជាសកម្មភាពអាទិភាពក្នុងការជំរុញឱ្យជនមានពិការភាពអាចទទួលបានការអភិវឌ្ឍសមត្ថភាព និងជំនាញបន្ថែមទៀតដើម្បីបន្តលើកកម្ពស់ដល់ការចូលរួមក្នុងសង្គមដែលសុទ្ធសឹងតែជាកោសិការសង្គមដែលមិនអាចខ្វះបាន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ