ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត ស្នើឱ្យអាជ្ញាធរ និងពលរដ្ឋ រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន និងល្បែងស៊ីសង
ឯកឧត្តម ហ៊ុន ម៉ានិត ស្នើអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។ ការស្នើរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តវង្សគត់បុរីសេរីភ្នំពេញ ស្ថិតក្នុងឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានចារកិច្ច នៃក្រសួងការពារជាតិ បានថ្លែងថា កិច្ចការពារថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ការអភិវឌ្ឍលើវិស័យគ្រប់វិស័យរបស់កម្ពុជាប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះ ការរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន និងល្បែងស៊ីសង ត្រូវបានឯកឧត្តម បញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងវិធានការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រឿងញៀន ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ។ ឯកឧត្តម សង្កត់ធ្ងន់ថា ជាកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត គឺលុបបំបាត់ឱ្យបាននូវការលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន និងប្រឆាំងជាដាច់ខាតការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្ត និងគាំទ្រលើគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឯកឧត្តម ហ៊ុន ម៉ានិត បានអំពាវនាវប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្ត និងគាំទ្រគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងកម្លាំងប្រជាការពារ ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ជាដើម៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត