ព័ត៌មានជាតិ
រយ:ពេល ២ថ្ងៃសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ១៩៥នាក់ ហើយនឹងត្រូវនិរទេសចេញពីកម្ពុជា
រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៩ និងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៤ ក្រុមសមត្ថកិច្ចខេត្តព្រះសីហនុ បានឆ្មក់ចូលទៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណែតចំនួន ២កន្លែង និងបានឃាត់ខ្លួនជនបរទេសខុសច្បាប់សរុបចំនួន ១៩៥នាក់ ដែលខណ:ពេលនេះ ពួកគេនឹងត្រូវនិរទេសចេញពីកម្ពុជា។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងតាមអ៊ិនធឺណេតមួយកន្លែងជា អតីតកាស៊ីណូកោះប៉ារ៉ាឌី ក្រុងព្រះសីហនុ ដោយរកឃើញជនបរទេសចំនួន ១៧២នាក់ (ស្រី ៤៣នាក់) រួមមាន ជនជាតិវៀតណាមចំនួន ១០៩នាក់, ថៃ ៥៤នាក់, តៃវ៉ាន់ ៨នាក់ និងចិន ១នាក់។
ក្រោយពេលឃាត់ខ្លួនជនបរទេសទាំង ១៧២នាក់ខាងលើនេះ សមត្ថកិច្ចបានរកឃើញមេក្លោង៥នាក់ ក្នុងនោះមានជនជាតិតៃវ៉ាន់តៃវ៉ាន់ ៤នាក់ និងចិន ១នាក់។ ហើយពួកគេត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។ ដោយឡែកសម្រាប់ជនបរទេសចំនួន១៦៧នាក់ (ស្រី៤១នាក់) ផ្សេងទៀត (វៀតណាម១០៩នាក់ ថៃ៥៤នាក់ និងតៃវ៉ាន់៤នាក់) ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរង់ចាំនិរទេសចេញពីកម្ពុជា។
ដោយឡែកចំពោះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នេះ សមត្ថកិច្ច បានឆ្មក់ចូលទីតាំងមួយកន្លែងទៀត ស្ថិតក្នុងក្រុម២៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ រកឃើញជនជាតិខ្មែរចំនួន២៧៩នាក់ (ស្រី២២៧នាក់) និងជនបរទេស២៨នាក់ ក្នុងនោះជនជាតិចិន២៧នាក់ និងមីយ៉ាន់ម៉ា១នាក់។
ក្រោយបង្ក្រាប ជនបរទេសទាំង ២៨នាក់ខាងលើ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនិរទេសខ្លួន។
សូមជម្រាបផងដែរថា ប្រតិបត្តិការបង្រ្កាបខាងលើនេះ ធ្វើឡើងក្នុងគោលបំណងលុបបំបាត់ ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ គ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ ៕
ដោយ÷ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ