Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យតេជោសែន កោះធំ បំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នឹងសម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ ស្អែកនេះ

បានផុស

នៅ

មន្ទីរពេទ្យ​តេ​ជោ​សែន កោះធំ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៤ ស្អែក​នេះ ក្រោម​អធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ដឹកនាំ​ចុះ​ពិនិត្យ​ការ​រៀបចំ​ការ​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ​តេ​ជោ​សែន កោះធំ ត្រៀម​សម្ពោធ​នៅ​ថ្ងៃស្អែក លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា មន្ទីរពេទ្យ​នេះ មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល និង​បាន​សាងសង់​អគារ​ថ្មី ៣ ខ្នង ទំហំ​សរុប ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​គ្រែ​អ្នក​ជំងឺ​បាន ១៥០ គ្រែ មាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​បច្ចេកទេស​ទំនើបៗ បម្រើ​ឱ្យ​ការ​ព្យាបាល។

អគារ​ថ្មី​ចំនួន ០៣ ខ្នង រួមមាន ៖ ១) អគារ​មន្ទីរពេទ្យ ចំនួន ០១ ខ្នង មាន ០៣ ជាន់ ដែល​ជាន់​ផ្ទាល់​ដី មាន​ទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់​ទី ១ មាន​ទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និង ជាន់​ទី ២ មាន​ទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹង​ទំហំ​សរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ។ ២) អគារ​ខាងឆ្វេង ចំនួន ០១ ខ្នង មាន ០២ ជាន់ ដែល​ជាន់​ផ្ទាល់​ដី មាន​ទំហំ ៥០០ ម៉ែត្រការ៉េ និង ជាន់​ទី ១ មាន​ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹង​ទំហំ​សរុប ១០០០ ម៉ែត្រការ៉េ។ ៣) អគារ​ខាងស្តាំ​ចំនួន ០១ ខ្នង មាន ០២ ជាន់ ដែល​ជាន់​ផ្ទាល់​ដី​មាន​ទំហំ ៥០០ ម៉ែត្រការ៉េ និង ជាន់​ទី ១ មាន​ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹង​ទំហំ​សរុប ១០០០ ម៉ែត្រការ៉េ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម