Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោទំនើបជាងគេនៅអាស៊ី គ្រោងបើកដំណើរការ នៅឆ្នាំ២០២៥

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាក់ថ្នាក់ 4F ដំណាក់កាលទី១ គ្រោងនឹងបើកដំណើរការនាឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការថ្លែងឱ្យដឹងដោយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ ក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១២ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអះអាងថា ដើម្បីឈានទៅសម្រេចបានតាមកាលបរិច្ឆេទ ដែលបានគ្រោងទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបង្កើតគណៈកម្មការបច្ចេកទេសមួយជាសេនាធិការដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ។

លោក បន្ថែមថា បច្ចុប្បន្នគណៈកម្មការនេះ បាននឹងកំពុងបំពេញការងារយ៉ាងសកម្មរបស់ខ្លួន ដោយបានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូលអិលធីឌី និងក្រុមហ៊ុន Cambodia Air Traffic Services ក្នុងការរៀបចំបំពេញបែបបទតាមលក្ខខណ្ឌតម្រូវនៃការធ្វើវិញ្ញាបនបត្រអាកាស យានដ្ឋាន (Aerodrome Certification) ដោយអនុលោមតាមគោលការណ៍នៃច្បាប់ បទដ្ឋានបច្ចេកទេស និងនីតិវិធីជាធរមាន។

គួរឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកសាងសង់ឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្ទៃដី ២៦០០ហិកតា ចាយទុនវិនិយោគចំនួន១៥០០លានដុល្លារសហរដ្ឋអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច១៣ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម