Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តបេក្ខជនប្រឡងមន្ត្រីរាជការស៊ីវិលមិនជាប់ សូមកុំបាក់ទឹកចិត្ត

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង បាន​លើក​ទឹកចិត្ត​ដល់​បេក្ខជន​ដែល​មិន​ទាន់​ទទួល​ជោគជ័យ​ចេញ​ពី​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ឲ្យ​បម្រើ​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​កុំ​មាន​ការ​បាក់​ទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​យប់​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០២៤ តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បាន​សរសេរ​ថា ថ្ងៃនេះ យើង​បាន​ប្រកាស​លទ្ធផល នៃ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ឲ្យ​បម្រើ​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ហើយ ឯកឧត្ដម សូម​ចូលរួម​អបអរសាទរ​បេក្ខជន​ជ័យលាភី​ទាំងអស់​គ្នា។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរ​បន្ត​ថា លទ្ធផល​ថ្ងៃនេះ មិន​ត្រឹមតែ​ជា​ការ​បើក​ទំព័រ​ថ្មី​ឆ្ពោះ​ទៅ​វិជ្ជាជីវៈ​ជា​មន្ត្រីរាជការ​ស៊ីវិល​ប្រកប​ដោយ​ឧត្ដមភាព​ក្នុង​បេសកកម្ម​បម្រើ​ប្រទេសជាតិ និង​ប្រជាជន​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ផ្នែក​មួយ​ដែល​បេក្ខជន​បាន​ចូលរួម​ជំរុញ​ការ​រីក​លូតលាស់​របស់​សង្គម​កម្ពុជា តាមរយៈ​មន្ត្រីរាជការ​មាន​គុណភាព មាន​សមត្ថភាព និង​មាន​ចំណេះដឹង។ ដូច្នេះ បេក្ខជន តោង​មាន​មោទនភាព​លើ​លទ្ធផល​ទទួល​បាន ហើយ​ចាប់​យក​ឱកាស​នេះ​វិវឌ្ឍ​ខ្លួន​ជា​មន្ត្រីរាជការ​ដែល​កាន់តែ​មាន គុណភាព និង​ឧត្ដមភាព សម្រាប់​ជា​មោទនភាព​ដល់​ក្រុម​គ្រួសារ និង​ប្រទេសជាតិ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី សរសេរ​បន្ថែម​ថា ទន្ទឹម​នឹង​ការ​អបអរសាទរ​នេះ ឯកឧត្ដម ក៏​សូម​លើក​ទឹកចិត្ត​ដល់​បេក្ខជន​ដែល​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ចេញពី​ការ​ប្រឡងប្រជែង នា​ពេលនេះ សូម​កុំ​មាន​ការ​បាក់​ទឹកចិត្ត ត្បិតថា​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ និង​តែងតែ​ផ្ដល់​ឱកាស​ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​បាន​ចូល​រួម​ប្រឡងប្រជែង​ស្មើៗ ភាព​គ្នា ជា​ហូរហែ។ ជាក់ស្ដែង ក្រសួង​មុខងារ​សាធារណៈ កំពុង​បន្ត​ដឹកនាំ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ជូន​ក្រសួង-ស្ថាប័ន​អប់រំ យុវជន និង​កីឡា ក៏​ដូចជា ក្រសួង-ស្ថាប័ន ដទៃ​ទៀត ជា​បន្តបន្ទាប់។

គួរ​ជម្រាប​ថា ក្រសួង​មុខងារ​សាធារណៈ បាន​រៀបចំ​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង-ស្ថាប័ន ចំនួន ៣ ដែល​ធ្វើ​ឡើង​រយៈពេល ៣ ថ្ងៃ ជាប់គ្នា ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៥ ខែ​មីនា ឆ្នាំ ២០២៤។ ក្រសួង-ស្ថាប័ន ទាំង ៣ នោះ រួមមាន ៖ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ, ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ចំពោះ​លទ្ធផល នៃ​ការ​ប្រឡងប្រជែង​ចូល​ក្របខណ្ឌ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​មាន​បេក្ខជន​ជាប់​ជា​ស្ថាពរ ចំនួន ៣៣ នាក់ ដោយ​ក្នុង​នោះ​ស្ត្រី ១៣ នាក់, ចំណែក ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន មាន​បេក្ខជន​ជាប់​ជា​ស្ថាពរ​ចំនួន ៩៩ នាក់ ដោយ​ក្នុង​នោះ​ស្ត្រី ១៨ នាក់ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​បេក្ខជន​ជាប់​ជា​ស្ថាពរ ចំនួន ៥២ នាក់ ដោយ​ក្នុង​នោះ​មាន​ស្ត្រី ចំនួន ១៧ នាក់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម