Connect with us

ព័ត៌មានជាតិ

លោក ទូច សុខៈ ៖១សប្តាហ៍ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្មដល់ពលរដ្ឋជិត២ម៉ឺនសេវានៅទូទាំងប្រទេស

បានផុស

នៅ

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា នៅក្នុងសប្ដាហ៍កន្លងទៅ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស ក្របខណ្ឌអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បាន ផ្ដល់ សេវា អត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ ទាំង២៥ខេត្ត ក្រុង បានចំនួន១៦.៦២២សេវា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពដដែលបានបង្ហាញថា សម្រាប់សប្ដាហ៍ចុងក្រោយនេះវិញ សេវាដែលបានផ្ដល់ជូនប្រជាពលរដ្ឋនោះរួមមាន សេវាអត្តសញ្ញាណបណ្ណមានចំនួន៥.៥០៦សន្លឹក។ លិខិតឆ្លងដែនមានចំនួន៥.៦៨៦លិខិត ចំណែកលិខិតធ្វើដំណើរមានចំនួន១.៣២៨លខិត រីឯ សៀវភៅស្នាក់នៅមានចំនួន២.២៧៩ក្បាល និងសៀវភៅគ្រួសារមានចំនួន១.៨២៣ក្បាល។

 តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មិនត្រឹងតែស្វះស្វែងផ្តល់សេវាកម្មជូនពលរដ្ឋក្នុងប្រទេសនោះទេ ក៏បាននឹងកំពុងសហការជាមួយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (ខាងត្បូង) ផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករខ្មែរនៅទីនោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

Sokha Hotels

ព័ត៌មានពេញនិយម