Connect with us

ព័ត៌មានជាតិ

ជាង ៣០ ឆ្នាំនេះ សហភាព​អឺរ៉ុប​បោះទុន​​ជាង ៥០០ លាន​ដុល្លារ ​ពី ៦២ គម្រោងវិនិយោគនៅ​កម្ពុជា

បានផុស

នៅ

ក្នុង​ជំនួប​ជា​មួយ​នាយក​សម្រាប់​មជ្ឈិមបូព៌ា អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អគ្គនាយកដ្ឋាន​ភាព​ជា​ដៃ​គូ​អន្តរជាតិ (DG INTPA) របស់​សហភាព​អ៊ឺរ៉ុប កាលពី​​ថ្ងៃ​ទី​១១ ខែ​មិនា ម្សិល​មិញ​នេះ លោក ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​បាន​លើក​ឡើង​នូវគម្រោងរបស់រាជរដ្ឋាភិបាល​​ប្រមាណ​ជិត ២០០ ​គម្រោង (១៧៤ គម្រោង​) ដល់​សហភាព​អឺរ៉ុបដើម្បីសិក្សាស្វែងយល់ សំដៅជំរុញកិច្ចសហប្រតិបត្តិការ​ ហើយ​ដែលក្នុងនោះកម្ពុជាចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ​លោក​ឧបនាយករដ្ឋមន្រ្តី​​សង្កេត​ឃើញ​ថា ស្ថានភាព​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​រវាង​កម្ពុជា-សហភាព​អឺរ៉ុប ហាក់​មាន​កម្រិត​តិចតួច​នៅ​ឡើយ គឺ​ស្ថិត​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ ៥៤០ លានដុល្លារ បាន​ពី ៦២ គម្រោង វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ គិត​ចាប់​ពី​ឆ្នាំ១៩៩៤ ដល់​បច្ចុប្បន្ន។

លោក ស៊ុន ចាន់ថុល ក៏​បាន​ជម្រាប​ជូន​សហភាព​អឺរ៉ុប​អំពី​ជំហរ​របស់​កម្ពុជា ដែល​បើក​ចំហរ​ស្វាគមន៍​រាល់​គ្រប់​វិនិយោគិន​ទាំង​អស់​ដែល​ចង់​ចូលមក​វិនិយោគ​លើ​គ្រប់​វិស័យ។

ជាក់ស្តែង ដើម្បី​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ពី​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​គាំ​ទ្រ​ដល់​វិស័យ​ឯកជន​រួម​មាន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការ​សាង​ផ្លូវ​ជាតិ ផ្លូវ​ល្បឿន​លឿន ព្រលានយន្តហោះ កំពង់​ផែ ជា​ពិសេស​គឺ​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្តី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​​អន្តរ​មធ្យោបាយ និង​ភស្តុភាកម្ម​កម្ពុជា ២០២៣-២០៣៣ ដែល​មាន​ចំនួន ១៧៤ គម្រោង ដែល​ក្រុម​ហ៊ុន​ឯកជន​ពី​សហភាព​អឺរ៉ុប​អាច​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​បាន​ផង​ដែរ។

លើស​ពី​នេះ កម្ពុជា បាន​ទទួល​វិនិយោគិន​រួចរាល់​ហើយ​ដែរ​ពី​ប្រទេស​នានា​ ដូច​ជា សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រម​ទាំង​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​ក្នុង​នោះ​កម្ពុជា​ចង់​ឲ្យ​វិនិយោគិន​ពី​តំបន់​អឺរ៉ុប​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប លោក Peteris Ustubs បាន​លើក​ឡើង​ពី​ទស្សនកិច្ច​ទាក់ទាញ​វិនិយោគិនដែលកម្ពុជាអាចរៀបចំ​បានក្នុងសហភាពអ៊ឺរ៉ុប ដែលមាន ២៧ប្រទេស ដោយ​ក្នុងនោះលោកបានលើកទឹកចិត្តកម្ពុជា​ឲ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បីបង្ហាញ​ដល់​វិនិយោគិន។

លោក Peteris Ustubs ក៏​បាន​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​របស់​សហភាពអឺរ៉ុប​ដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣៣ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤៥ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម