ព័ត៌មានជាតិ
ទៅលេងក្រុងបាត់ដំបង មានតំបន់ទេសចរណ៍ ៣៤ កន្លែង ទាក់ទាញទេសចរទៅកម្សាន្ត
ក្នុងអាណាចក្រខេត្តបាត់ដំបងសម្បូរទៅដោយរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍ដ៏សំបូរបែបសម្រាប់បម្រើដល់វិស័យទេសចរណ៍។
ទីតាំងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី និងធនធានធម្មជាតិជាចំណុចលេចធ្លោទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចង់មកដើរកម្សាន្តក្នុងខេត្តនៅភាគពាយ័ព្យមួយនេះ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ទូទាំងខេត្តបាត់ដំបងមានគោលដៅទេសចរណ៍សរុបចំនួន ១១៥ ទីតាំង។ ដោយឡែកក្នុងក្រុងបាត់ដំបងមានកន្លែងកម្សាន្តចំនួន ៣៤ ទីតាំង ក្នុងនោះមាន រមណីយដ្ឋានទេសចរណ៍ចំនួន ០១ ទីតាំង សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ចំនួន ០១ ទីតាំង តំបន់គោលដៅទេសចរណ៍មានចំនួន ១៥ ទីតាំង សារមន្ទីរមានចំនួន ០២ ទីតាំង និងទេសចរណ៍សាសនាមានចំនួន ១៥ ទីតាំង។
តំបន់គោលដៅទេសចរណ៍ទាំង ៣៤ ទីតាំងនៅក្នុងក្រុងបាត់ដំបងមានដូចជា៖
១-(សួនទឹកសុភមង្គល) មានទីតាំងស្ថិតក្នុង ភូមិបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានចម្ងាយ ៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដែលគ្រប់គ្រងដោយឯកជន ។
២-(ភូមិទេសចរណ៍ វប្បធម៌វត្តគរ) ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ១ គីឡូម៉ែត្រពីក្រុង ជាប្រភេទសហគមន៍ទេសចរណ៍វប្បធម៌ ដែលគ្រប់គ្រងដោយរដ្ឋនិងពលរដ្ឋ។
៣-(ស្ពានថ្មចាស់ ឆ្នាំ១៩១៦) ស្ថិតក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ជាប្រភេទវប្បធម៌ប្រវត្តិសាស្ត្រ ដែលគ្រប់គ្រងដោយរដ្ឋ។
៤-(សំណង់អាគារអភិរក្ស) ស្ថិតក្នុងក្រុងបាត់ដំបង ជាប្រភេទ វប្បធម៌ប្រវត្តិសាស្ត្រ ការគ្រប់គ្រងដោយរដ្ឋ។
៥-(វាលស្រែឯកភ្នំ) ប្រភេទទេសចរណ៍កែច្នៃ ស្ថិតក្នុង ភូមិអូរតានប់ សង្កាត់ក្រិកដូនទាវ ក្រុងបាត់ដំបង មានចម្ងាយ ០៩ គម ពីក្រុង ការគ្រប់គ្រងដោយឯកជន។
៦-(កន្លែងធ្វើនំបញ្ចុករំចេក) ផលិតផលទ្រទ្រង់ទេសចរណ៍មូលដ្ឋាន ស្ថិតក្នុងភូមិរំចេក ៣ សង្កាត់រតន: ក្រុងបាត់ដំបង មានចម្ងាយ ២ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយប្រជាពលរដ្ឋមូលដ្ឋាន។
៧-(អាងក្រពើ )ប្រភេទផលិតផលទ្រទ្រង់ទេសចរណ៍មូលដ្ឋាន ស្ថិតក្នុង ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង មានចម្ងាយ ៤.៥ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងប្រជាពលរដ្ឋមូលដ្ឋាន។
៨-(សម្រស់ដងស្ទឹងសង្កែ) ប្រភេទទេសចរណ៍វប្បធម៌សិល្ប: ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយប្រជាពលរដ្ឋមូលដ្ឋាន។
៩-(ហ្វាពន្លឺសិល្ប:) ប្រភេទទេសចរណ៍វប្បធម៌សិល្ប: ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង មានចម្ងាយ ៤ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយអង្គការមិនស្វែងប្រាក់ចំណេញ។
១០-(អគារមន្ទីរទេសចរណ៍ខេត្តអំឡងឆ្នាំ ១៩២០) ជាប្រភេទទេសចរណ៍សិល្ប: ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១១-(សួនសម្តេចក្រឡាហោម ស ខេង) ប្រភេទទេសចរណ៍កែច្នៃ (សួនសាធារណះ) ស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១២-(រូបសំណាកនាគសន្តិភាព ២០០៧) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គ្រប់គ្រងដោយរដ្ឋ។
១៣-(ប៉មវត្តសំពៅ ឬប៉ម ជប៉ុន ចន្លោះឆ្នាំ១៩៤២-១៩៤៣) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៤-(ស្ពានរថភ្លើងឆ្នាំ១៩៣១) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង គ្រប់គ្រងដោយរដ្ឋនិងឯកជន។
១៥-(ផ្សារធំបាត់ដំបងឬផ្សារណាត់ ១៩៣០) ប្រភេទផ្សារទេសចរណ៍ ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១.៥ គីឡូម៉ែពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
១៦-(វិថីម្ហូបអាហារ) ប្រភេទផ្សារទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៧-(វិថីទេសចរណ៍បាត់ដំបង) ប្រភេទទេសចរណ៍សិល្ប: (កន្លែងកម្សាន្ត) ស្ថិតក្នុងភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១.២ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
១៨-(សារមន្ទីរខេត្តឆ្នាំ១៩៦៨) ប្រភេទសារមន្ទីរវប្បធម៌ ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៩-(សារមន្ទីរប្រវត្តិសាស្ត្រខេត្តឆ្នាំ១៩០៥) ប្រភេទសារមន្ទីរប្រវត្តិសាស្ត្រខេត្ត ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយ រដ្ឋ/ឯកជន។
២០-(វត្តកំផែង ឆ្នាំ១៩១០) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២១-(វត្តស្វេតឆ័ត្រគុញ្ជាជ័យ ហៅវត្តដំរីស ឆ្នាំ១៩០៤) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២២-(វត្តពិភិទ្ធារាម ហៅវត្តពិភិទ ឆ្នាំ១៨៤០) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៣-(វត្តសង្កែធារាម ហៅវត្តសង្កែ ឆ្នាំ១៨៤៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងការគ្រប់គ្រងដោយរដ្ឋ។
២៤-(វត្តវិបុល្លថារាម ហៅវត្តកណ្តាល ឆ្នាំ១៨៥២) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ១ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ ។
២៥-(វត្តពោធិ៍វាល១៨៤៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៦-(វត្តគរ ១៨៨៥) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិវត្តគរ ឃុំវត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ២ គមពីក្រុង ការគ្រប់គ្រងដោយរដ្ឋ ។
២៧-(វត្តចម្រើនសិរីជ័យមង្គល ហៅវត្តកំពង់សីមា ឆ្នាំ១៨៨៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ៤.៣ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
២៨-(វត្តប្រាសាទបច្ចាមិត្ត ហៅវត្តក្តុល១៩៤៧) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង មានចម្ងាយ ៥.៥គម ពីក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៩-(វត្តកល្យាណមិត្ត ហៅវត្តខ្សាច់ពោយ) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុង ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ៧.៥ គ.មពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
៣០-(លោកតាដំបងក្រញួង) ប្រភេទទីសក្ការៈបូជា ស្ថិតក្នុងក្រុងបាត់ដំបង មានចម្ងាយ ១គ.ម ពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
៣១ (ព្រះមហាគន្ធកុដ្ឋ) ប្រភេទទីសក្ការៈបូជា ស្ថិតក្នុងភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ៦.៥ គ.មពីក្រុង គ្រប់គ្រងដោយពុទ្ធសានិក។
៣២- (អង្គការពុទ្ធសាសនាដើម្បីការអប់រំនៅកម្ពុជា) ប្រភេទគ្រិះស្ថានសាសនា(ព្រះពុទ្ធសាសនា) ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង ចម្ងាយ ៥ គមពីក្រុង ការគ្រប់គ្រងដោយអង្គការ។
៣៣-(ព្រះវិហារចិន សង្កាត់ស្វា យប៉ោ) ប្រភេទ ទីគោរពបូជា ស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១ គម ពីក្រុង ការគ្រប់គ្រងដោយសមាគមន៍។
៣៤-(ព្រះវិហារកាតូលិក ពេទ្យយាយជី) ប្រភេទទីគោរពបូជា (គ្រិស្តសាសនា) ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ២.៧ គមពីក្រុង គ្រប់គ្រងដោយឯកជន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់