ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ឆ្លើយតបបុគ្គលមួយចំនួនតូច ដែលរិះគន់ថា កម្ពុជាអួតបន្ទាប់ពីបានកសាងសមិទ្ធផលណាមួយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួនតូច ដែលតែងតែនិយាយ រិះគន់ថា កម្ពុជាអួតបន្ទាប់ពីបានកសាងសមិទ្ធផលណាមួយ តែបើមិនធ្វើបុគ្គលមួយចំនួនតូចនោះ និយាយរិះគន់ថា មិនបានធ្វើអ្វីសោះ។
ការឆ្លើយតបរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា «ចឹងបានអ្នកខ្លះ បន្តិចៗថា កម្ពុជាអួត ធ្វើស្ពានបានមួយថា អួត យើងធ្វើមិនបានថា មិនខ្មេះ ដល់ធ្វើបានថា អួត ធ្វើគីហ្សូណាថា ធ្វើប៉ុណ្ណឹង ធ្វើតឹបាហ្សានោះ ២គីឡូជាង ឥឡូវតិចទៀតមានអ្នកថា ខ្ញុំអួតទៀតហើយ ខ្ញុំសុខចិត្តថា ខ្ញុំអួតក៏អួតចុះ ខ្ញុំអួតមែនព្រោះកម្ពុជាយើង មិនដែលមានព្រលានយន្ដហោះខ្នាតអន្តរជាតិលេខ ១ អញ្ចឹងទេ យើងធ្វើបានប៉ុណ្ណេះ បងប្អូនយើងនៅទីនេះ រួមគ្នាធ្វើបានប៉ុណ្ណេះ ខ្ញុំហ៊ានអួត ព្រោះខ្ញុំមិនខ្លាចព្រោះជារបស់ខ្មែរ លើទឹកដីខ្មែរ»។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា សម្ដេច មិនមែនអួតខ្សល់នោះទេ ពីព្រោះសមិទ្ធផលនានាបានកើតឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី ១ បានដំណើរការសាងសង់ប្រមាណជា ៣ឆ្នាំមកហើយ និងគ្រោងបញ្ចប់នៅឆមាសទី ១ ឆ្នាំ ២០២៥ខាងមុខ។
ប្រមុខរាជរដ្ឋាភិបាល បានព្យាករណ៍ថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចរាល់ហើយនោះ នឹងជួយដល់វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មរបស់កម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់