ព័ត៌មានជាតិ
តំណាងក្រសួងមហាផ្ទៃ ស្នើមន្ត្រីអន្តោប្រវេសន៍ទប់ស្កាត់ឱ្យបានការជ្រៀតចូលខុសច្បាប់របស់ជនបរទេស
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងចេញ-ចូលរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ពិសេសត្រូវទប់ស្កាត់ឱ្យបានការជ្រៀតចូលដោយខុសច្បាប់។

ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដ៏សំខាន់មួយក្នុងចំណោមកិច្ចការសំខាន់ៗដទៃទៀតរបស់ជាតិ និងក្រសួងមហាផ្ទៃ ដែលការងារនេះមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរក្សាសន្តិសុខជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស ដែលក្រសួងមហាផ្ទៃ មានភារកិច្ចទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជន។

ដូច្នេះ លោករដ្ឋលេខាធិការ គៀត ច័ន្ទថារិទ្ធ បានស្នើឱ្យមានការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ-ចូលប្រទេសរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការ ទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងស្មារតីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ រួមទាំងការអនុវត្តគោលនយោបាយវិនិយោគ និងទេសចរណ៍ជាតិ។
ជាមួយគ្នានេះ នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជានាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងអស់ លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យបង្កើនសកម្មភាពត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ច្រកទ្វារអន្តរជាតិនានា ដើម្បីបង្ការទប់ស្កាត់ការជ្រៀតចូលរបស់មុខសញ្ញាភេរវកម្ម មុខសញ្ញាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងមុខសញ្ញាល្មើសច្បាប់ផ្សេងៗទៀតផងដែរ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក