ព័ត៌មានជាតិ
អង្គការភ្លែន នាំអ្នកសារព័ត៌មានទៅខេត្តរតនៈគិរី ដើម្បីសិក្សាឈ្វេងយល់ពីការរៀបការវ័យក្មេងរបស់ក្មេងស្រី
អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាដល់អ្នកសារព័ត៌មានចំនួន ១៣រូប មកពីស្ថាប័នផ្សេងៗគ្នាទៅកាន់ខេត្តរតនៈគិរី ដើម្បីឈ្វេងយល់ពី«ការរៀបការវ័យក្មេង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» នៅទីនោះ។ ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេល៤ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែមីនា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិនៃការរៀបអាពាហ៍ពិពាហ៍វ័យក្មេងរបស់ក្មេងស្រីជនជាតិដើមភាគតិច ព្រមទាំងបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ ការធ្វើទស្សនកិច្ចនៅសហគមន៍ គម្រោង និងកម្មវិធីដែលររៀបចំដោយអង្គការភ្លែនអន្តរជាតិ គឺជាឱកាសមួយ ដើម្បីឈ្វែងយល់ពីការងារសសហគមន៍ ដែលរួមចំណែកលើកកម្ពស់សិទ្ធកុមារ និងសមភាពក្មេងស្រី។ ជាពិសេស ហានិភ័យជាច្រើនដែលផ្តល់ផលប៉ះពាល់អវិជ្ជមានទៅលើកុមារ យុវជន និងអ្នកចូលរួមកម្មវិធី ដោយសាររមូលហេតុដែលទាក់់ទងទៅនឹងយេនឌ័រ ទំនោរផ្លូវភេទ ដើមកំណើត ជាតិសាសន៍ ពិការភាព អាយុ ជំងឺ ឬមូលហេតុផ្សេងៗទៀតដែលអាចកើតមានឡើង។
របាយការណ៍សិក្សារបស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រសួងកិច្ចការនារី ស្តីពីការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ និងការមានផ្ទៃពោះនៅវ័យជំទង់បានបង្ហាញថា បញ្ហានេះ នៅតែជាក្តីបារម្ភសម្រាប់កម្ពុជា បើទោះបីជាអត្រានៃការរៀបការនៅវ័យកុមារធ្លាក់ចុះតិចតួចក្តី។ ដោយឡែក បើផ្អែកតាមការសិក្សាស្រាវជ្រាវស្ថិតិដើមគ្រាកម្រិតខេត្តរបស់អង្គការភ្លែនអន្តរជាតិ និងក្រសួងកិច្ចការនារី បានឱ្យដឹងថា ក្នុងចំណោមខេត្តទាំង៩ នៃការសិក្សា អត្រាស្ត្រីដែលបានរៀបការមុនអាយុ ១៨ឆ្នាំ មានខេត្តរតនៈគិរី ៣៧.៣% ខេត្តព្រះវិហារ ១៦.៧% ខេត្តស្ទឹងត្រែង ១៤.៧% ខេត្តកំពត ១៤% ខេត្តសៀមរាប ១២% ខេត្តព្រៃវែង១០.៧% ខេត្តព្រះហសីហនុ ៩.៣% ខេត្តបាត់ដំបង ៨% ខេត្តតាកែវ ៧.៣%។

គួរឱ្យដឹងថា អង្គការភ្លែនអន្តរជាតិ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ ដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ហេតុដូច្នេះ អង្គការភ្លែនអន្តរជាតិ មិនអត់អោនចំពោះរាល់ករណីនៃការរំលោភបំពាន និងអំពើហិង្សាលើកុមារ ឬយុវជនឡើយ។ អំពើហិង្សាក្នុងន័យនេះ រួមមាន អំពើហិង្សាផ្លូវកាយ ឬ ផ្លូវចិត្ត ការបង្ករបួសស្នាម និងការរំលោភ-បំពាន ការមិនអើពើ ឬការប្រព្រឹត្តដោយការធ្វេសប្រហែស ការប្រព្រឹត្តមិនត្រឹមត្រូវ និងការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ចផ្លូវភេទ ការធ្វើអាជីវកម្មផ្លូវភេទ និងការរំលោភ-បំពានផ្លូវភេទ៕

-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់