Connect with us

ព័ត៌មានជាតិ

ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា៖ ចង់​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍ តែស្ថាប័នពាក់ព័ន្ធ​ហាក់យល់ថា “រឿង​របស់អ្នក”

បានផុស

នៅ

ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​ទៀតនៅ​ខេត្ត​​សៀមរាប​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ស្រប​ពេល​ដែល​ខេត្ត​ទេសចរណ៍​វប្បធម៌​នេះ រដ្ឋាភិបាល​កំពុង​ជំរុញចលនា​​ឆ្នាំ​ទស្សនា​សៀមរាប​ផង​នោះ ថ្នាក់​ដឹកនាំ​កំពូល​​របស់​ក្លិប​អ្នក​កាសែត​កម្ពុជា​ក៏​បាន​លើក​ពី​កម្សោយ​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ​រួម​ទាំង​ក្រសួងពាក់ព័ន្ធ​ជាមួយ​បណ្តាញ​អ្នក​សារព័ត៌មាន​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ជាផ្នែកជំរុញ​ទាក់ទាញទេសចរមកកម្សាន្តឲ្យបានច្រើន​លើខេត្តគោលដៅ​​ទេសចរណ៍ដ៏​ធំ​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពុយ គា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គមហ្វេសបុក​ ខណៈ​ដែល​លោក​គ្រោង​ដឹកនាំ​អ្នក​សារព័ត៌មាន​​ជាង ៣០ អង្គភាព ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពី​សក្កានុពល​​ទេសចរណ៍​​នៅខេត្តសៀមរាប។ បើ​តាម​អ្នក​កាសែត​ជើង​ចាស់​ដែលទើប​ឡើង​មក​ដឹកនាំ​ក្លិប​អ្នក​កាសែត​កម្ពុជា​ បានមើល​ឃើញ​ពី​កង្វះ​​កិច្ច​សហការ​ពីស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​រួម​ទាំង​អាជ្ញាធរ​ខេត្ត រហូត​ដល់​លោក​ប្រើប្រាស់​ពាក្យ​ក្នុង​សំណេរ​ថា «រឿង​របស់​អ្នក»។

លោក​បានសរសេរ​យ៉ាង​ដូច្នេះ​ថា «ដោយមើលឃើញ​វិស័យទេសចរណ៍​នៅខេត្តសៀមរាប​ មិនទាន់​មាន​កំណើន​ភ្ញៀវល្អ ក្លិប​អ្នកកាសែតកម្ពុជា​ក៏សាកល្បងដឹកនាំ​សារព័ត៌មានជិត 30 ស្ថាប័ន ​រួមទាំង​សារព័ត៌មាន​ជាភាសាចិនផងនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួម​ជួយផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​ពី​សក្កានុពល​ទេសចរណ៍នៅខេត្តសៀមរាប។ ក្រុមហ៊ុន​ច្រើនណាស់​​សម្តែង​ក្តីរីករាយចូលរួមសហការ ប៉ុន្តែ​ផ្នែក​រដ្ឋ​ជាពិសេសក្រសួងនិងខេត្តហាក់ដូចជាយល់ថា “រឿង​របស់អ្នក”។

យ៉ាងណាមិញ ផ្តល់​សម្ភាសន៍​ដល់​កម្ពុជាថ្មី​តាម​ទូរសព្ទ​បន្ថែម​នៅ​ព្រឹកនេះ លោក ពុយ គា បាន​បញ្ជាក់​ថា លោក​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​និងអាជ្ញាធរ​លើ​កិច្ចការ​នេះ​បន្ត​ទៀត។

លោក​ថា «ឥលូវនេះយើង​មាន​ព័ត៌មាន​ច្រើន​និង​ឆ្លើយឆ្លងគ្នា​ឡើង​វល់។ ទាក់ទង​រឿង​ហ្នឹង មែនទែន​ទៅក៏​មានការ​ស្នើ​សុំ​ច្រើន​​​ណាស់ ក្រសួង​នេះ​ក្រសួង​នោះ ដុត​ដៃ​ដុត​ជើង មិន​ដឹង​ថា​ម៉េច»។

យ៉ាងណា មុន​នេះ​បន្តិច​លោក ពុយ គា បាន​បង្ហោះ​សារក្រោយមានការ​ឆ្លើយឆ្លង​​​មួយ​ពីអាជ្ញាធរ​​ខេត្ត​និង​ក្រសួង​ទេសចរណ៍​​ដោយ​លើក​ឡើង​ថា ដោយសារមាន​បញ្ហាទំនាក់ទំនង​ទើបធ្វើឱ្យមាន​ការយឺតយ៉ាវ​ក្នុង​ការ​ឆ្លើយតប។

បើ​តាមលោក ពុយ គា ឥឡូវ​ស្ថាប័ន​ទាំងពីរ​បាន​ព្យាយាម​ជួយ​សម្រួលភ្លាមៗ​លើ​ផ្នែក​ដឹកជញ្ជូន ការ​រៀបចំ​ទីតាំង​ផ្តិត​យក​រូបភាព​ក៏ដូចជា​កិច្ច​សម្ភាសន៍​ជាមួយ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ និង​អភិបាល​ខេត្ត​សៀមរាប​។

ខេត្ត​សៀមរាបនឹង​​រៀបចំ​ពិធី​បុណ្យ​ទន្លេ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ដើម្បី​ជំរុញ​ចលនា​ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរជាតិអន្តរជាតិ​ និង​បង្កើន​យុទ្ធនាការ​​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​។

ការ​រៀបចំ​បុណ្យ​ទន្លេ​នៅ​ខេត្ត​សៀមរាប ក៏​ស្រប​តាម​យុទ្ធនាការ «​​ទស្សនា​ខេត្ត​សៀមរាបឆ្នាំ ២០២៤» ដែល​រដ្ឋាភិបាល​បាន​ប្រកាស​​ដាក់ចេញ​​​ ដើម្បី​បង្កើនវិសាលភាព​ភ្ញៀវទេសចរមក​កម្សាន្ត​ច្រើន​ថែមទៀត។

តាមរយៈ​ការ​រៀបចំ​បុណ្យ​ទន្លេ​ជា​រៀងរាល់​ឆ្នាំ​បាន​ជួយ​​ផ្សព្វផ្សាយ​ ក៏​ដូចជា​បង្ហាញ​មោទនភាព​របស់​ខេត្ត​នីមួយៗ។ ដោយ​ឡែក​ខេត្ត​សៀមរាប​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ ក៏​មានការ​អញ្ជើញ​ទី​ភ្នាក់​ងារ​បរទេសក៏​ដូចជា​បុគ្គល​ល្បីៗ​ដើម្បី​មក​ចូលរួម​ផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍​ប្រចាំឆ្នាំនេះ។

បើ​តាម​លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ថា កម្មវិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​សៀមរាប នឹង​មានការ​ចូលរួមពី​បណ្តាញ​ភ្នាក់ងារ​ផ្សព្វផ្សាយ​ធំៗ​ ជាពិសេស​មានការ​​​​នាំ​បវរកញ្ញា​ពិភពលោក​ជាង ១០០ នាក់​​មកពី ៧០ ប្រទេស​មក​ចូលរួម​ទស្សនា​និង​ជួយ​ផ្សព្វផ្សាយ​​ពី​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​។

ពិធី​បុណ្យទន្លេ​លើកទី ៨ នៅ​ខេត្ត​សៀមរាប រៀបចំ​ឡើង​ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និង​ការអភិវឌ្ឍ” ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ​ពី​ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤។

លោក សូ ម៉ារ៉ា ​បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​ទន្លេនៅ​ខេត្ត​សៀមរាប​គ្រោង​​ចំណាយ​ថវិកា​រៀបចំ​ប្រមាណ ៤៥០ លាន​រៀល ហើយ​រំពឹង​ថា​នឹង​ទទួល​ទេសចរ​រង្វង់ ១ លាន​នាក់​មក​កម្សាន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម