Connect with us

ព័ត៌មានជាតិ

តើព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល សម្រេចបានលទ្ធផលអ្វីខ្លះហើយ ខណៈគ្រោងបើកដំណើរការ នាឆ្នាំក្រោយ?

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្ដាល ដែលជាអាកាសយានដ្ឋានលំដាក់ថ្នាក់ 4F ទំនើបជាងនៅអាស៊ី គ្រោងនឹងបើកដំណើរការ នាឆ្នាំ២០២៥ ខាងមុខ សម្រាប់ដំណាក់កាលទីមួយ។ នេះបើតាមការថ្លែងឱ្យដឹងដោយលោករដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ លោករដ្ឋមន្ត្រី បញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៤ ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ ភាគរយហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២០ នៅលើផ្ទៃដីសរុប២ ៦០០ហិកតា ដោយចាយទុនវិនិយោគចំនួន១ ៥០០លានដុល្លារសហរដ្ឋអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានចែងចែក គម្រោងសាងសង់ជា ៣ដំណាក់កាល គឺដំណាក់កាលទីមួយ សាងសង់រួចអាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទីពីរ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលបានអ្នកដំណើរប្រមាណជា៣០លាននាក់ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់៥០លាននាក់។

ថ្លែងរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្ដេចចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឱ្យដឹងដូច្នេះថា៖ «គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន៩៦១លានដុល្លារអាមេរិកនៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន១ ៥០០លានដុល្លារអាមេរិក»

បើតាមរបាយការណ៍ដដែលរបស់លោក ម៉ៅ ហាវណ្ណាល់ វឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយនេះ គឺរួមមាន៖

  • អគារស្ថានីយ៍អ្នកដំណើរ សម្រេចបាន ៥៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤
  • ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤.៤ភាគរយ គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤
  • អគារបញ្ហាចរាចរណ៍ដែនអាកាស សម្រេចបាន ១០០ភាគរយ បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤
  • មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤
  • ការភ្ជាប់បណ្តាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិ សម្រេចបាន ៨៥ភាគរយ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤
  • ឋបនីយភណ្ឌ (សំណង់-អគារ) ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដី សម្រេចបាន ៦០ភាគរយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

ផ្អែកតាមផែនការ និងទំហំការងារដែលសម្រេចបានត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចបានបញ្ជាក់ខាងលើនេះអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ គ្រោងនឹងបើកឱ្យដំណើរការ នាឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះ។

លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ដើម្បីឈានទៅសម្រេចបានតាមកាលបរិច្ឆេទដែលបានគ្រោងទុក នាឆមាសទីមួយ ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានបង្កើតគណៈកម្មការបច្ចេកទេសមួយ ជាសេនាធិការដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១នេះ។ លោក ថា បច្ចុប្បន្នគណៈកម្មការនេះ បាននឹងកំពុងបំពេញការងារយ៉ាងសកម្មរបស់ខ្លួន ដោយសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូលអិលធីឌី និងក្រុមហ៊ុន Cambodia Air Traffic Services ក្នុងការរៀបចំបំពេញបែបបទតាមលក្ខខណ្ឌតម្រូវនៃការធ្វើវិញ្ញាបនបត្រអាកាសយានដ្ឋាន (Aerodrome Certification) ដោយអនុលោមតាមគោលការណ៍នៃច្បាប់ បទប្បញ្ញត្តិ បច្ចេកទេស និងនីតិវិធីជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម