Connect with us

ព័ត៌មានជាតិ

គម្រោង​វិនិយោគតម្លៃ​​ជាង ១ ពាន់លាន​ដុល្លារ​ទៀត ​ទទួលបាន​ភ្លើង​ខៀវ​វិនិយោគ​នៅ​ខែ​កុម្ភៈ

បានផុស

នៅ

​​ទុនវិនិយោគ​ចំនួន​ ១ ២០០ លាន​ដុល្លារ ត្រូវ​បាន​ទទួល​បាន​ភ្លើងខៀវ​​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​សម្រាប់​ដំណើរការ​​វិនិយោគ​នៅខែ​កុម្ភៈ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្មចំនួន ៣៧ គម្រោងទទួលបានភ្លើង​ខៀវ​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​។ ទាក់ទង​គម្រោង​វិនិយោគ​ទាំង ៣៧ គម្រោង ​​នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន​ចំនួន ២៤ គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១ គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​មាន​ចំនួន ១៣ គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមាន​ចំនួន ១ គម្រោង ដែលសរុប​ទំហំទុន​វិនិយោគ​មាន​​ចំនួន ១,២ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៨ ពាន់កន្លែង។

ក្នុង​គម្រោង​វិនិយោគ​ទាំង ៣៧ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ​​រួមមាន៖

ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស

១. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព ១៥០MW តាមរូបភាព BOT ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៤៤០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២០ កន្លែង
២. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិ​កែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ១០៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៥ កន្លែង
៣. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧ លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង
៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៤៣កន្លែង។

ខ. ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស

១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស​ឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមប្រមាណ ២១២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥ កន្លែង។

ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ វិនិយោគិនក្នុងស្រុកបានគ្របដណ្ដប់ទុនវិនិយោគសរុបចំនួន ៥៨,៤១% ខណៈទុនវិនិយោគមានប្រភព​មកពីប្រទេសចិនមានចំនួន ៣៣,១៩%, ប្រទេសសិង្ហបុរីមានចំនួន ៤,៣១%, និងប្រទេសវៀតណាមមានចំនួន ៤,០៩%​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម