Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​ឫស្សី​កែវ​ថ្មី រក្សា​សន្តិសុខ ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក

បានផុស

នៅ

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការណែនាំ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ដែល​ទើប​ឡើង​ថ្មី ត្រូវបំពេញ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ ពិសេស ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ជូន​ប្រជាពលរដ្ឋ​។ ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​មួយ​នឹង​ពង្រឹង​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ជិន ប៊ុនធឿន នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អភិបាលខណ្ឌ​ឫស្សី​កែវ​ជំនួយ​លោក​ឯក ឃុន ដឿ​ន ដែល​ត្រូវបានតែងតាំង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១២​មីនា ២០២៤​នេះ នៅ​សាលាខណ្ឌ​ឫស្សី​កែវ​។

លោក​ឃួ​ង ស្រេង បាន​ណែនាំ​ទៀតថា ការរៀបចំ​ស្ដាប់​ធ្នាប់​ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ ពោលគឺ​ប្រជាពលរដ្ឋ​អាច​លក់ដូរ​បាន ហើយ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវតែ​ធានាថា មាន​លក្ខណ​ល្អប្រសើរ មិនមាន​ការកកស្ទះ​ចរាចរណ៍​។ បើ​យើង​នៅតែ​បន្ត​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ នោះ​ប្រជាពលរដ្ឋ​នឹង​នៅតែ​គោរព​ស្រលាញ់​យើង បោះឆ្នោត​ឱ្យ​យើង​ឈ្នះ​នៅ​ឆ្នាំ​២០២៧​ខាងមុខ​ទៀត​។

បន្ថែម​ពី​នេះ​លោក​ឃួ​ង ស្រេង បាន​បន្ត​ណែនាំ​ឱ្យ​អភិបាលខណ្ឌ​ថ្មី សហការ​ជាមួយនឹង​ថ្នាក់​ជាតិ ចុះជួយ​មូលដ្ឋាន ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​។ បន្ត​ការ​ខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​និង ទប់​ស្ងាត់​នៅ​ទំនាស់​ដីធ្លី​ថ្មី​កុំ​ឱ្យ​កើតមានឡើង​ទៀត​។ ទប់​ស្ងាត់​ចំពោះ​សំណង់​ខុសច្បាប់ ការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ប្រសើរ​។

លោក​ឃួ​ង ស្រេង បន្ត​ទៀត​ថា ការបម្រើ​សេវា​សាធារណៈ​ត្រូវតែ​នៅ​កៀក​គិត​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​បាន​លឿន​និង​មាន​តម្លាភាព​។ សម្ដេច​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ព្រោះថា ជា​សេវា​សាធារណៈ​ជា​តម្រូវ​ការចាំបាច់​បំផុត​របស់​ប្រជាពលរដ្ឋ​។ ត្រូវ​រួមគ្នា​លុបបំបាត់​ពាក្យ​ថា រក​ជួប​ចៅសង្កាត់ ពិបាក​ជាង​រក​ជួប​រដ្ឋមន្ត្រី។ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ភាសា​នេះ​ត្រូវបាន​លុបបំបាត់​ហើយ ដោយ​យើង​បាន​បង្កើត​ជា​ក្រុមការងារ​បដិសណ្ឋារកិច្ច​មួយ​ដើម្បី​ចាំ​ទទួល​សេវា​ប្រជាពលរដ្ឋ​។

បន្ថែម​ពី​នេះ​ទៀត​លោក​ឃួ​ង ស្រេង​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ចាស់ៗ​ដែល​ជិត​ចូលនិវត្តន៍​គួរ​បង្ហាត់​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ធ្វើ​ការងារ ពោលគឺ នៅពេលដែល​យើង​ចូល​និវត្ត​គឺ​ពួកគាត់​អាច​បន្តវេន​ពី​ខ្លួន​យើង​បាន​។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ​ឫស្សី​កែវ​ថ្មី ក្នុង​ឱកាស​នោះ បាន​ប្តេជ្ញាចិត្ត​អនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ឋសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល។ ប្តេជ្ញា​បំពេញការងារ​ឱ្យ​បាន​ទ្វេដង​។

ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​មិន​ឱ្យ​កម្លាំង​ណាមួយ​មក​បំផ្លាញ​បាន​ឡើយ ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ​។ ​លើក​កម្ពស់​សាមគ្គីភាព​ផ្ទៃក្នុង ឱ្យ​បាន​ល្អ​។ អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខិតខំ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅក្នុង​មូលដ្ឋាន​ឱ្យ​បាន​ល្អ និង​ទប់ស្កាត់​ទំនាស់​ដីធ្លី​ថ្មី​កុំ​ឱ្យ​បន្ត​កើតមាន​ទៀត និង​ការពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ អោយ​កាន់តែ​ល្អ​ថែមទៀត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម