ព័ត៌មានជាតិ
ឃាត់ខ្លួន និងបណ្ដេញជនជាតិវៀតណាម២៦នាក់ ដែលលួចធ្វើរុករករ៉ែមាសខុសច្បាប់នៅកម្ពុជា
កម្លាំងសមត្ថកិច្ចចម្រុះខេត្តដឹកនាំដោយអភិបាលរងខេត្តរតនគិរី លោក ម៉ា វិចិត្រ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង បានចុះស៉ើបអង្កេតនិងត្រួតពិនិត្យ នៃបទល្មើសធនធានរ៉ែមាសចំនួន៦ទីតាំង ស្ថិតក្នុងតំបន់កន្ទុយនាគក្នុងភូមិសាស្ត្រ ស្រុកតាវែង ខេត្តរតនគិរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិវៀតណាម និងបណ្ដេញចេញពីកម្ពុជាចំនួន២៦នាក់។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះដល់ទីតាំងជាក់ស្តែង បានអង្កេតឃើញថាទីតាំងទី១ ត្រង់ចំណុច WGS84(755436-1579851) មានជនសង្ស័យចំនួន២នាក់ ខ្មែរម្នាក់ និងវៀតណាមម្នាក់ នាំយកគ្រឿងចក្រអេស្កាវាទ័រ ពណ៌ខៀវចំនួន១គ្រឿង ចូលក្នុងតំបន់អាជ្ញាបណ្ណស្វែងរុករករ៉ែមាស។
ចំពោះទីតាំងទី២ ត្រង់ចំណុច WGS84 (755261-1594769) ទីតាំងធ្វើសកម្មភាពអនាធិបតេយ្យយូរមកហើយ ដែលបានបន្សល់ទុកនូវសំណាកដូចជា អាងស្តុកទឹកធ្វើពីថង់កៅស៊ូ២ម៉ែត្រ គុណ៤ម៉ែត្រ ចំនួន២អាងទុកចោល អាងលាយសារធាតុគីមី ធ្វើពីតង់កៅស៊ូ១ម៉ែត្រ គុណ៣ម៉ែត្រចំនួន២អាងទុកចោល ត្បាល់វាយបំបែកដី និងថ្មចំនួន១គ្រឿងទុកចោល រណ្តៅផ្តេកចំនួន២រណ្តៅ អេស្កាវាទ័រ ពណ៌លឿងចំនួន១គ្រឿង ខូចស្ថានភាពក្រឡាប់កប់នឹងដី។

ចំណែកទីតាំងទី៣ចំណុច WGS84(761392-1597799) ទីតាំងដែលកំពង់រៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាអាងស្តុកទឹកធ្វើពីថង់កៅស៊ូ២ម៉ែត្រ គុណ៨ម៉ែត្រចំនួន១អាង ម៉ាស៊ីនបូមទឹកខូច១គ្រឿង កញ្ច្រែងរ៉ែងញែកថ្ម និងល្បាប់ចំនួន១គ្រឿង កម្មករចំនួន១១នាក់ក្នុងនោះជនជាតិខ្មែរ២នាក់ និងវៀតណាមចំនួន៩នាក់។
ឯទីតាំងទី៤ នៅចំណុច WGS84 (761441-1599357) ទីតាំងដែលកំពង់រៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជារោងស្នាក់នៅប្រកតង់ស៊ូ៥ម៉ែត្រ គុណ៨ម៉ែត្រចំនួន១ ធុងខ្យល់ធុងហ្គាសសម្រាប់កាត់ និងផ្សារ តម្លើងឧបករណ៍ ម៉ាស៊ីនបូមទឹកចំនួន១គ្រឿង ម៉ាស៊ីនភ្លើងចំនួន១គ្រឿង កញ្ជ្រែងរ៉ែងញែកថ្ម និងល្បាប់ចំនួន១គ្រឿង រណ្តៅដីទំហំ២០ម៉ែត្រ គុណ៤០ម៉ែត្រ អេស្កាវាទ័រពណ៌លឿងចំនួន១គ្រឿង កម្មករចំនួន៨នាក់ ជនជាតិវៀតណាម។

ចំពោះទីតាំងទី៥ ត្រង់ចំណុច WGS84 (760936-1599996)ទីតាំងដែលកំពង់រៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួមមាន រោងស្នាក់នៅប្រកតង់កៅស៊ូ៥ម៉ែត្រគុណ ៨ម៉ែត្រចំនួន២ ម៉ាស៊ីនភ្លើងចំនួន ១គ្រឿង កញ្ជ្រែងដែករ៉ែងញែកថ្ម និងល្បាប់ចំនួន១គ្រឿង “រៀបចំមិនទាន់រួចរាល់ អេស្កាវាទ័រ១គ្រឿង កម្មករជនជាតិវៀតណាមចំនួន៥នាក់។
សម្រាប់ទីតាំងទី៦ ត្រង់ចំណុច WGS84 (752914-1592631) មានជនសង្ស័យចំនួន២នាក់ ខ្មែរម្នាក់ និងវៀតណាមម្នាក់ នាំយកគ្រឿងចក្រអេស្កាវាទ័រម៉ាក Matador ពណ៌លឿងចំនួន៦គ្រឿងកំពុងឈូសឆាយធ្វើសកម្មភាពផ្លូវ។

តាមសមត្ថកិច្ច ជនសង្ស័យចំនួន២៦នាក់ ក្នុងនោះស្រីម្នាក់ គឺប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ផុតកំណត់ ជាជនជាតិវៀតណាម ត្រូវបានពិន័យតាមច្បាប់ការងារ ធ្វើកិច្ចសន្យា និងត្រូវធ្វើការបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញ ដោយមន្ត្រីអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តរតនគិរី តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤៕
អត្ថបទ៖ វុទ្ធឦសាន







-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?