Connect with us

ព័ត៌មានជាតិ

​ស្វាយកែវរមៀតនៅ​ខេត្ត​បាត់ដំបងមាន​ជាង ១ ម៉ឺន​ហិកតា ហើយ​មួយ​ថ្ងៃ​នាំ​ចេញទៅ​ថៃ​ជាង ១៥០ តោន

បានផុស

នៅ

លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា ទិន្នផលផ្លែស្វាយកែវរមៀតបាន​នាំចេញទៅប្រទេសថៃចាប់ពីន្លោះ ១៥០-២០០តោនក្នុង១ថ្ងៃៗ។ នេះបើ​យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញនៅតាមមូលដ្ឋានដែលបានរាយការណ៍ជាប្រចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅច្រកអន្តរជាតិដូងក្នុងស្រុកកំរៀង ជាច្រក​នាំ​ចេញ​ស្វាយ​ច្រើន​ជាង​គេ​ទៅ​ប្រទេស​ថៃ។ នេះបើតាមលោក ហេង សិទ្ទ។

ទិន្នផលផ្លែស្វាយកែវរមៀតដែលនាំចេញនេះគឺក្រុមហ៊ុននៅប្រទេសថៃគេបានកុម្ម៉ង់​ជាមុន ចំពោះ​កសិករណាដែលប្រមូល​ផល ហើយបានអនុវត្តទៅតាមតម្រូវការរបស់ក្រុមហ៊ុន ក្នុងនោះមានការប្រមូលផលតាមបែបស្តង់ដារអនាម័យល្អ មិនមានការប្រឡាក់ដោយជ័រស្វាយ ត្រូវឲ្យផ្លែស្វាយស្អាតល្អ ដោយក្រុមហ៊ុនប្រគល់ស្បោងសម្រាប់​ច្រកត្រឹមត្រូវផង។ តែបើផ្លែ​ស្វាយមិនមានសុខភាពល្អ ហើយប្រឡាក់ដោយជ័រគេមិនទទួលទិញនោះទេ។ តែបើក្រុមហ៊ុន​ទទួលយកក៏ក្នុងតម្លៃ​ថោក​ដែរ ដែល​នេះជាហេតុផលដែលកសិករមួយចំនួនប្រឈមទីផ្សារបច្ចុប្បន្នដោយខ្វះព័ត៌មានសម្រាប់ទីផ្សារ។

លោក ហេង សិទ្ទ បាន​បន្ត​ថា ក្នុងខេត្តបាត់ដំបងមានផ្ទៃដីដាំដំណាំស្វាយកែវរមៀតសរុបចំនួន ១៦ ០៧៩ ហិកតា និងប្រមូលផលលើផ្ទៃដី ១៤ ៣៤០ ហិកតា ដោយក្នុងមួយហិកតាទទួលបានទិន្នផល ​២១ ​តោន ៧០០ គីឡូក្រាម។

ទាក់ទង​ទីផ្សារ​ស្វាយនេះដែរ​ មន្រ្តី​កសិកម្ម​រូបនេះបាន​ណែនាំ​ថា បើ​​កសិករជួប​បញ្ហា​លើ​ទីផ្សារ​ក៏​មិនគួរបំផ្លាញដោយមិនបានក្តាប់ព័ត៌មាន​ឲ្យបានគ្រប់ជ្រុងជ្រោយ​នោះដែរ ព្រោះដំណាំប្រភេទនេះមិនមែនធ្វើការដាំដុះរយះពេលខ្លីដូចដំណាំផ្សេងៗនោះទេ ហើយក៏មិនមែនចេះតែអត់អ្នកទិញរហូតដែរ។

ស្របតាមការលើកឡើងពីមន្ត្រីកសិកម្មខាងលើនេះ បើយោងតាមប្រភពមហាជនបានឲ្យដឹងថា កសិករដែលជាម្ចាស់​ចម្ការ ហើយបានបំផ្លាញដើមស្វាយខ្លួនចោលបែបនេះ មិនមែនជាជម្រើសត្រឹមត្រូវឡើយ ហើយនឹងសោកស្តាយក្រោយ ខណះដែលខេត្តបាត់ដំបង នឹង​មាន​រោងចក្រកែច្នៃផ្លែស្វាយដ៏ធំមួយរបស់ចិននៅក្នុងស្រុករតន:មណ្ឌល ដែលនឹង​សាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះដែរ បើតាមប្រភពពីពលរដ្ឋម្នាក់ដែលរស់នៅក្នុងស្រុករតនៈមណ្ឌល​បានប្រាប់កម្ពុជាថ្មីឲ្យដឹងបែបនេះថា “ក្រុមហ៊ុនចិនកំពុងសាងសង់រោងចក្រកែច្នៃស្វាយដ៏ធំនៅស្រុករតន:មណ្ឌល ហើយប៉ុន្មានថ្ងៃមុននេះខ្ញុំបានជូនក្រុមហ៊ុន​ចិន​ទៅមើលឃ្លាំងធំមួយ ដើម្បីជូលស្ដុកផ្លែស្វាយដែលក្រុមហ៊ុនប្រមូលទិញបានពីតាមចំការ។ អីចឹងយ៉ាងយូរ ឆ្នាំក្រោយ រោងចក្រដំណើរការស្វាយត្រូវប៉ាន់ហើយ”។

យ៉ាងណាមិញ លោក រិន ដា ជាកសិករដែលបានឈួសឆាយដំណាំស្វាយរបស់ខ្លួនចោលនៅស្រុកភ្នំព្រឹកបានឲ្យដឹងដែរ ថា ដំណាំស្វាយរបស់លោក គឺដាំអស់រយះពេលជិត ១០ ឆ្នាំហើយ។ ក្នុងរយះពេល ៣ ឆ្នាំចុងក្រោយលោកមិនបានផល​ពីផ្លែស្វាយឡើយ គឺបានត្រឹមតម្លៃចន្លោះពី ១០០ ដល់ ៣០០ រៀល​ប៉ុណ្ណោះក្នុង ១ គីឡូក្រាម។

លោកបន្តថា ដំណាំជាច្រើនប្រភេទដែលលោកបានដាំ ហើយក៏បានផ្តល់សេដ្ឋកិច្ចគ្រួសារលោកបានប្រសើរដែរ។ តែចំពោះ​ដំណាំស្វាយប៉ុន្មានឆ្នាំមកនេះគឺធ្វើឲ្យសេដ្ឋកិច្ចគ្រួសារលោកដើរថយក្រោយទៅវិញ ទើបលោកសម្រេចបោះ​បង់​ចោល​ហើយ​ជំនួសដោយដំណាំដំឡូង និងពោតវិញ ខណះបច្ចុប្បន្នលោកមានដាំដូចជា ពោតក្រហម ដំឡូងមី សណ្តែក​សៀង មៀនប៉ៃលិន ស្វាយកែវរមៀត ចិញ្ចឹម ជ្រូក គោ មាន់ ទា ជាដើម។

លោកបន្តថា “ខ្ញុំបន្តទុកទៀតក៏វាមិនចំណេញដែរ ខាតទាំងពេលទាំងថ្លៃថ្នាំបើគិតក្នុង ១ រដូវៗអស់មិនតិចទេ វាធ្វើឲ្យសេដ្ឋកិច្ចគ្រួសារខ្ញុំដើរថយក្រោយ ចឹងទើបខ្ញុំសម្រេចឈួសចោលយកដីមកដាក់ដំណាំផ្សេងជំនួសវិញ”៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម