Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា វិធានការគន្លឹះក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅចំនួន ៣ចំណុច

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វិធានការគន្លឹះនៅក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅចំនួន ៣ចំណុច។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល គឺវិធានការគន្លឹះនៅក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅចំនួន ៣ចំណុច។ ទី ១. ត្រូវពង្រឹងមូលដ្ឋានគ្រឹះមន្ទីរពេទ្យ ដែលរួមមាន៖ មន្ទីរពេទ្យបង្អែក, មន្ទីរពេទ្យស្រុក និងមណ្ឌលសុខភាព។ ទី ២. ត្រូវពង្រឹង និងបង្កើនសមត្ថភាពគ្រូពេទ្យគ្រប់ថ្នាក់ ជាពិសេស ផ្តោតទៅលើគ្រូពេទ្យ នៅតាមបណ្ដាខេត្ត។ ទី ៣. ត្រូវបង្កើនភាពជាដៃគូជាមួយវិស័យឯកជន និងរដ្ឋ។

ត្រង់ចំណុចនេះទី ៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «នៅក្នុងវិស័យនេះ ព្រោះពេទ្យរដ្ឋមិនអាចទទួលបានទាំងអស់ទេ យើងត្រូវផ្ដល់សិទ្ធិនៅក្នុងការចូលរួម ខ្ញុំចាំកាលយើងចេញ ប.ស.ស ដំបូង ពេលនោះយើងតម្រូវឲ្យទៅពេទ្យរដ្ឋទាំងអស់ យើងអត់មានដៃគូជាវិស័យឯកជនច្រើនទេ ពេលនោះប្រជាពលរដ្ឋយើងដែលអ្នកកាន់ ប.ស.ស ទៅពេទ្យជួនកាលពិបាកចាំយូរ ដោយពេទ្យរដ្ឋយើងមានចំនួនតិច ហើយព្យាបាលអ្នកផ្សេងផងគ្រប់ទាំងអស់»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការពង្រឹងលើវិធានការគន្លឹះក្នុងវិស័យសុខាភិបាលទាំង ៣ចំណុចខាងលើ គឺពិតមានសារៈសំខាន់ខ្លាំងណាស់ ដែលជាកម្លាំងសរុប ហើយដែលត្រូវកំណត់ស្ដង់ដារ និងគុណភាព ឲ្យបានច្បាស់លាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម