Connect with us

ព័ត៌មានជាតិ

រកអ្នកគ្រប់គ្រងមន្ទីរសុខាភិបាល ត្រូវយកអ្នកមានជំនាញសុខាភិបាល

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ក្នុងដំណាក់កាលនេះ បើទោះត្រូវការអ្នកគ្រប់គ្រងការងារវិស័យសុខាភិបាលថ្នាក់ខេត្ត ថ្នាក់ស្រុក ក៏ត្រូវយកអ្នកមានជំនាញសុខាភិបាលស្រាប់ ទៅធ្វើជាប្រធានមន្ទីរ ឬប្រធានការិយាល័យសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកដឹកនាំ គឺមានតួនាទីសំខាន់ ពិសេសក្នុងការពង្រឹងស្ថាប័ន ព្រោះមេដឹកនាំគឺជាអ្នកដាក់ស្ដង់ដា ជាអ្នកកំណត់ទិសដៅអនុវត្ត ជាអ្នកតម្រង់ទិស និងជាអ្នកលើកទឹកចិត្ត ជំរុញឱ្យអនុវត្ត។

សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា៖ “បើប្រធានមណ្ឌល អត់ដឹងស្ដង់ដាដែលត្រូវអនុវត្តយ៉ាងម៉េច និយាមយ៉ាងម៉េច ជំនាញអត់ច្បាស់ តើត្រូវធ្វើយ៉ាងម៉េច? ថ្ងៃមុន ឯកឧត្ដម ឈាង រ៉ា (រដ្ឋមន្ត្រីក្រសួងសុខាភិបាល) ថាមានគេចង់សួរថា តើរើសមន្ត្រី ប្រធានមន្ទីរសុខាភិបាល យកអ្នកជំនាញគ្រប់គ្រង បានអត់? ខ្ញុំថា ក្នុងដំណាក់កាលនេះ គួរយកអ្នកដែលស្គាល់ជំនាញ មានមូលដ្ឋានសុខាភិបាល”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្តថា៖ “បើយកគាត់មានជំនាញគ្រប់គ្រង យកទៅគ្រប់គ្រងធ្វើគោលនយោបាយអនុវត្តសុខាភិបាលនៅខេត្ត ក្រែងលោលំបាក ព្រោះសុខាភិបាលត្រូវការជំនាញ។ មិនមែនគាត់ត្រូវចេះគ្រប់ជំនាញ តែយ៉ាងហោចណាស់ គាត់ត្រូវយល់កិច្ចការ ពិសេសបើអ្នកធ្លាប់ឆ្លងកាត់ [បទពិសោធន៍ការងារ] ពីក្រោមឡើងលើ ជាការណ៍ល្អ។ ហើយបើជ្រើសរើសប្រធានពេទ្យបង្អែកស្រុក មានជំនាញគ្រប់គ្រង ឬជំនាញវិស្វករ គឺចប់តែម្ដង គឺត្រូវ [រើសប្រធាន] ឱ្យចំជំនាញ។

គួរបញ្ជាក់ថា មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យស្រុកកោះធំ។ មន្ទីរពេទ្យស្រុកកោះធំ ចាប់ផ្តើមដំណើរការក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយផ្តល់សេវា​ដូច​ជា​ពិគ្រោះ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ ជំងឺសម្ពព រោគស្ត្រី ជំងឺវះឃាត់ ជំងឺរបេងជាដើម។ នៅឆ្នាំ​១៩​៩៧​ មន្ទីរពេទ្យបានដូរឈ្មោះពីមន្ទីរពេទ្យស្រុកកោះធំមក ជាមន្ទីរពេទ្យបង្អែកកោះធំ។

មន្ទីរពេទ្យបង្អែកកោះធំ ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) ដែលមានសេវាដូចជា ពិ​គ្រោះ ជំងឺក្រៅទូទៅ ជំងឺកុមារ កាមរោគ-អេដស៍ ទឹកនោមផ្អែម-លើសឈាម និងជំងឺសម្រាកពេទ្យមាន សេវាវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺ កុមារ សម្ភព-រោគស្ត្រី ជំងឺរបេង ព្រមទាំងព្យាបាលជំងឺឆ្លង។ ជាក់​ស្តែង​នៅឆ្នាំ២០២១ នៅពេលដែលមានផ្ទុះជំងឺឆ្លងជាសកលកូវីត១៩ មន្ទីរពេទ្យនេះមានភារកិច្ច ចូលរួម​យ៉ាងសកម្មក្នុងការព្យាបាលជំងឺកូវីត១៩។

មន្ទីរពេទ្យមានគ្រែសរុប ១៧៩គ្រែ ក្នុងនោះគ្រែមាន ២មុខងារ សម្រាប់ជំងឺធម្មតា ១៦៣គ្រែ និងគ្រែ មាន៥ មុខងារ សម្រាប់ជំងឺធ្ងន់ និងក្រោយវះកាត់ ១៦គ្រែ។ មន្ទីរពេទ្យត្រូវបានបំពាក់ដោយ​ឧបករណ៍​ពេទ្យមានបច្ចេកវិទ្យាខ្ពស់ ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស។ មន្ទីរពេទ្យមានសមត្ថភាពបម្រើសេវា​ពិគ្រោះ​ជំងឺ ក្រៅ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ។ មន្ទីរពេទ្យ «តេជោសែនកោះធំ» នឹងក្លាយជាមន្ទីរពេទ្យដើរតួនាទីដ៏សំខាន់ក្នុងការ​ផ្តល់សេវាសុខាភិបាល​សាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើក​ដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម