ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី កោតសរសើរការងារ ស.ស.យ.ក វិស័យមហាផ្ទៃ ដែលជំរុញឲ្យមានការលូតលាស់ទៅមុខជាបន្តបន្ទាប់
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារកន្លងមករបស់ក្រុមការងារ ស.ស.យ.ក វិស័យមហាផ្ទៃ ដែលជំរុញឲ្យមានការលូតលាស់ទៅមុខជាបន្តបន្ទាប់ ក្នុងបុព្វហេតុលើកស្ទួយឧត្ដមភាពជាតិ។

ការកោតសរសើរ និងវាយតម្លៃខ្ពស់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រួមដំណើរដោយ ឯកឧត្ដម អនុប្រធាន ស.ស.យ.ក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក ក្នុងវិស័យមហាផ្ទៃ នៅសាលប្រជុំ នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានមកជួបជុំអ្នកចូលរួមទាំងអស់។ ទន្ទឹមនោះ ឯកឧត្ដម ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារកន្លងមករបស់ ក្រុមការងារ ស.ស.យ.ក វិស័យមហាផ្ទៃ ជាពិសេសក្នុងការស្ម័គ្រចិត្តចូលរួមជាមួយ ស.ស.យ.ក ដែលជំរុញឲ្យមានការលូតលាស់ទៅមុខជាបន្តបន្ទាប់ ក្នុងបុព្វហេតុលើកស្ទួយឧត្ដមភាពជាតិ។ ជាក់ស្ដែង ស.ស.យ.ក ក្នុងវិស័យមហាផ្ទៃ បានរៀបចំការសម្ដែងគុនល្បុក្កតោ តាមរយៈកម្មវិធីអង្គរសង្ក្រាន្ត និងបានចូលរួមលើកស្ទួយគុនល្បុក្កតោ រហូតដល់ត្រូវបានបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បានលើកឡើងពីប្រវត្តិ នៃការកកើត ស.ស.យ.ក រលឹកគុណតម្លៃ នៃស្មារតី ២ ធ្នូ និងបានចែករំលែកទស្សនៈល្អៗ ពាក់ព័ន្ធនឹងការងារ ស.ស.យ.ក ដោយលើកទឹកចិត្តឲ្យ សមាជិក សមាជិកា ក្រុមការងារទាំងអស់ បន្តចូលរួមបំពេញបេសកកម្ម ស.ស.យ.ក តាមលទ្ធភាពរៀងៗ ខ្លួន ទៅតាមចំណេះដឹង និងជំនាញដែលខ្លួនមាន និងសិក្សាស្វែងយល់ឲ្យបានច្បាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក ដើម្បីចូលរួមក្នុងបុព្វហេតុសង្គមជាតិ។
គួរជម្រាបថា ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក ក្នុងវិស័យមហាផ្ទៃ នៅសាលប្រជុំ នៃក្រសួងមហាផ្ទៃ ម្សិលមិញនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងសមាជិក សមាជិកា ប្រមាណ ៣០០ រូប ផងដែរ៕
អត្ថបទ ៖ ពិសី







-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?