Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ ភាគរយប្រជាជនខ្មែរទៅព្យាបាលជំងឺនៅក្រៅប្រទេសមានចំនួនតិចទេ បើប្រៀបធៀបការព្យាបាលក្នុងស្រុក

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាជនខ្មែរ ទៅព្យាបាលជំងឺនៅក្រៅប្រទេស បើគិតជាភាគរយនៃចំនួនប្រជាជន គឺមានចំនួនតិចនោះទេ បើប្រៀបធៀបនឹងការព្យាបាលនៅក្នុងស្រុក។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងការមតិលើកឡើងថា កម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល តែប្រជាជនទៅព្យាបាលជំងឺនៅក្រៅប្រទេសច្រើននោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបថា ភាគរយដែលប្រជាជនខ្មែរទៅព្យាបាលនៅក្រៅប្រទេស គឺមានចំនួនតិចនោះទេ តែការព្យាបាលនៅក្នុងស្រុកមានចំនួនច្រើន។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «​អញ្ចឹងបានអ្នកខ្លះ គេចេះតែសួរថា កម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល ហេតុអីក៏ប្រជាជនខ្មែរទៅព្យាបាលនៅក្រៅច្រើនម្លេះ ខ្ញុំថា ទៅព្យាបាលនៅក្រៅបើគិតជាភាគរយនៃប្រជាជន ដែលព្យាបាលរាប់លាននាក់ក្នុងស្រុកតិចទេ ពេទ្យនៅក្នុងស្រុកយើងព្យាបាលមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះប្រជាជនខ្មែរដែលមានលទ្ធភាពទៅព្យាបាលជំងឺនៅក្រៅប្រទេស គឺមិនមានអ្វីចម្លែកនោះទេ ដោយសម្ដេចលើកឧទាហរណ៍ថា ប្រជាជនកាណាដាខ្លះ ទៅព្យាបាលជំងឺនៅអាមេរិក ហើយប្រជាជនអាមេរិក និងជប៉ុនខ្លះ ក៏ទៅព្យាបាលជំងឺមួយចំនួននៅក្រៅប្រទេស ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម