ព័ត៌មានជាតិ
ប្រៀបធៀបចំណូលពីការលក់ផ្លាកលេខពិសេសនៅឆ្នាំ ២០២២ និង ឆ្នាំ ២០២៣ ខុសគ្នាយ៉ាងណា?
នៅឆ្នាំ ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសចំណូលបានពីការលក់ផ្លាកលេខពិសេសលើយានយន្តបានចំនួនជាង ៨៤ ប៊ីលានរៀល ឬស្មើប្រមាណ ២១ លាន ដុល្លារអាមេរិក។ ដោយឡែកនៅឆ្នាំ ២០២៣ ចំណូលពីការលក់ផ្លាកលេខពិសេសបានធ្លាក់ចុះមានចំនួនត្រឹមប្រមាណ ១៦ លានដុល្លារអាមេរិក។
ការចុះបញ្ជីលេខពិសេសបែងចែកជាពីរ គឺលេខពិសេសរាជធានី-ខេត្ត និងលេខពិសេសផ្ទាល់ខ្លួនដែលមានអក្សរ ”កម្ពុជា”។
ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូនឆ្នាំ ២០២២ និងលើកទិសដីការងារឆ្នាំ ២០២៣ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួននៅឆ្នាំ ២០២២ បានចំនួន ៧.១២៥ ផ្លាក ដោយរកចំណូលបាន ៤៤ ប៊ីលានរៀល (ប្រមាណ ១១ លានដុល្លារ) និងការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បានចំនួន ៣១ ៧៥៦ ផ្លាក ដោយទទួលបានចំណូលជាង ៤០ ប៊ីលាន រៀល (ប្រមាណ ១០ លានដុល្លារ)។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៣ ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះបញ្ជីយានយន្តសរុបបានចំនួន ៦៥២ ១៦៣ គ្រឿង ដោយរួមបញ្ចូលទាំងយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤ គ្រឿង។ ចំពោះយានយន្តដែលបានចុះបញ្ជីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនមានចំនួន ២៦ ៦៥៩ គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់រថយន្តគ្រួសារដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី ១ ដល់៨ ខ្ទង់នៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ។
អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្តដែលខ្លួនស្រលាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃចុះបញ្ជីរថយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយផ្លាកលេខពិសេសនេះអាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ៕
បន្តចុចអាន៖ ២០ សំនួរ ស្រាយចម្ងល់ជុំវិញការប្រើប្រាស់ផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ