ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី ប្រាប់ឱ្យគ្រូពេទ្យបន្តពង្រឹងក្រមសីលធម៌ និងជំនាញប្រកបដោយទំនួលខុសត្រូវ
អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឱ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តពង្រឹងក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺ។

ការថ្លែងជំរុញឱ្យមានការពង្រឹងលើក្រមសីលធម៌ និងសមត្ថភាពរបស់ក្រុមគ្រូពេទ្យកម្ពុជានេះ គឺខណៈពេលបច្ចុប្បន្ននេះ ក្រមសីលធម៌របស់គ្រូពេទ្យមួយចំនួនហាក់នៅមានកម្រិតនៅឡើយ ហើយតែងរងការរិះគន់ពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋលើសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា។
ជាការឆ្លើយតបនឹងបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មែនទែនទៅ គ្រូពេទ្យរបស់កម្ពុជានៅទូទាំងប្រទេសបានខិតខំយកចិត្តទុកដាក់លើការព្យាបាលប្រជាពលរដ្ឋរាប់សិបលាននាក់ឱ្យជាសះស្បើយ រួមទាំងដំណាក់កាលកូវីដ១៩ ក្រុមគ្រូពេទ្យកម្ពុជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការជួយសង្គ្រោះអ្នកជំងឺ រហូតកម្ពុជាអាចគ្រប់គ្រងការរាតត្បាតកូវីដ១៩ បានយ៉ាងល្អប្រសើរបំផុត ស្ទើរតែ១០០ភាគរយ។ ក្នុងន័យនេះ សម្ដេចធិបតី បានស្នើដល់ប្រជាពលរដ្ឋ គប្បីជឿទុកចិត្តលើសមត្ថភាពរបស់ក្រុមគ្រូពេទ្យនៅក្នុងប្រទេស។

តែយ៉ាងណាមិញ ជាមួយនឹងការស្នើឱ្យពលរដ្ឋមានទំនុកចិត្តលើគ្រូពេទ្យ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមគ្រូពេទ្យទាំងអស់របស់កម្ពុជា ដែលជាសេនាទេវតា ត្រូវតែបន្តខិតខំយកចិត្តទុកដាក់ទៅលើការពង្រឹងនូវក្រមសីលធម៌ ពង្រឹងនូវអាជីព និងជំនាញ ក៏ដូចជាការទទួលខុសត្រូវរបស់ខ្លួនឱ្យបានខ្ពស់បន្ថែមទៀតក្នុងវិជ្ជាជីវៈជាគ្រូពេទ្យ។
ទន្ទឹមនេះ សម្ដេច ក៏បានណែនាំឱ្យក្រសួងសុខាភិបាល ត្រូវជួយពីក្រោមដល់គ្រូពេទ្យ មិនថា រដ្ឋ ឬឯកជន ដើម្បីឱ្យក្រុមគ្រូពេទ្យទាំងអស់មានលទ្ធភាពបង្កើនគុណវុឌ្ឍិ សមត្ថភាព និងការទទួលខុសត្រូវ ពិសេសការចូលរួមរបស់ក្រុមគ្រូពេទ្យក្នុងការព្យាបាលប្រជាពលរដ្ឋ ដែលជាកិច្ចការដ៏សំខាន់ និងចាំបាច់បំផុត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ